ទំពារជីរអង្កាមមុនពេលធ្វើដំណើរ ឬពេលកំពុងធ្វើដំណើរដែលបងប្អូនមានអារម្មណ៍ថាចង់ពុលឡាន។ បងប្អូនគួរតែអនុវត្តវិធីបង្ការមួយចំនួនដើម្បីការពារកុំឱ្យពុលឡាន៖

– បើកកញ្ចក់ឡានពេលដឹងថាក្លិនក្នុងឡានមិនត្រូវជាមួយអ្នក
– គួរណាស់តែបរិភោគអាហារខ្លះ យ៉ាងហោច ៣០ នាទី មុនពេលធ្វើដំណើរ មិនត្រូវឲ្យពោះទទេឡើយ។ ទទួលទានអាហារឲ្យមានកម្លាំងមុនពេលឡើងជិះឡាន ព្រោះការអស់កម្លាំងអាចធ្វើអោយយើងងាយនឹង ពុលឡាន

– មិនគួរសម្លឹងមើលចំហៀងកញ្ចក់ឡាន ព្រោះវាអាចធ្វើអោយយើងឈឺក្បាល ឬវិលមុខ
– បើអាច គួរអង្គុយកៅអីខាងមុខ ព្រោះវាទូលាយដែលធ្វើឲ្យយើង មានផាសុកភាព និងសម្លឹងឃើញខាងមុខ។ ប្រសិនបើអាចបងប្អូនគួររៀនបើកឡាន ព្រោះអ្នកចេះបើឡានភាគច្រើនមិនងាយនឹងពុលឡាននោះទេ

– វិធីល្អបំផុត គឺគួរព្យាយាមបិទភ្នែកសំងំគេងឲ្យលក់ក្នុងឡានទើបជាការប្រសើរ
– បរិភោគប្រភេទអាហារណាដែលស្ងួត។ កុំសូវបរិភោគអាហារប្រភេទស៊ុប
– គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនពេលចេញដំណើរ

– ទទួលទាន អាហារដែលជូរ មុនពេលធ្វើដំណើរ ព្រោះវាអាចបង្កាកុំឱ្យមិនស្រួលក្នុងខ្លួនបាន
– ប្រើកៅស៊ូកង ចងរឹតកដៃ ព្រោះតាមទ្រឹស្តីបានឱ្យដឹងថា ភាពតឹងរបស់កៅស៊ូកងរឹតដៃ នឹងធ្វើឱ្យយើងនោះ លែងមានអារម្មណ៍ចង់ក្អួតចង្អោរទៀត

– ទំពារស្ករកៅស៊ូ
– រក្សាលំនឹងក្បាល ឱ្យនៅជាប់ជាមួយនឹងបង្អួចឡាន
– ស្តាប់ចម្រៀងតាមទូរស័ព្ទអោយបានច្រើន
– ដកដង្ហើមវែងៗ ព្រោះការផ្តោតអាម្មណ៍ទៅលើការដកដង្ហើមរបស់អ្នកអាចជួយបង្កើតតុល្យភាព និងភាពស្ងប់ស្ងាត់ដល់រាងកាយ