ភ្នំពេញ ៖ ពិធីហែអ្នកចិន គឺជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន មានដើមកំណើតតាំងពីបុរាណកាលមកម្ល៉េះ ដែលត្រូវបានកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីចិន១៥ថ្ងៃ។

ជាធម្មតាពិធីហែអ្នកតាចិននេះត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ដើម្បីជាការសម្គាល់នៃការបញ្ចប់នៃបុណ្យចូលឆ្នាំចិន ក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើនផងដែរ។

សម្រាប់ពិធីហែអ្នកតាចិនភាគច្រើនត្រូវបានគេសង្កេតឃើញធ្វើឡើងនៅតាមតំបន់ច្បារអំពៅ និងនៅក្នុងក្រុងតាខ្មៅ  ដែលមានការហែហមអមដំណើរជាច្រើននៅតាមដងផ្លូវ ពីសំណាក់ប្រជាពលរដ្ឋដែលមានជំនឿ។

ក៏ប៉ុន្តែងាកមកមើលនៅក្នុងឆ្នាំ២០២១នេះវិញ បើផ្អែកទៅតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំពិធីហែអ្នកតាចិន នៅក្នុងសមាគម ខ្មែរ-ចិន ប្រចាំនៅតំបន់ច្បារអំពៅ បានឲ្យដឹងថា សម្រាប់ឆ្នាំនេះនឹងមានពិធីខាងលើនេះឡើយ ក៏ព្រោះតែការរាតត្បាតពីជំងឺកូវីដ១៩៕