ខេត្តកោះកុង ៖ រដ្ឋបាលរឃុំតាតៃ បានចេញសេចក្តីជូនដំណឹង សូមធ្វើការផ្អាកដឹកជញ្ជូនភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងសហគមន៍អេកូទេសចរណ៍ធម្មជាតិតាតៃ និងកន្លែងទេសចរណ៍នានា ដូចជា៖ តំបន់ទឹកធ្លាក់ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួនរដ្ឋបាលរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ប្រសិនបើសភាពការណ៍ប្រែប្រួល អាជ្ញាធរឃុំ និងជូនដំណឹងពេលក្រោយម្តងទៀត។

លោក ធិន សម្បត្តិ មេឃុំតាតៃ បញ្ជាក់បន្ថែមថា មូលហេតុដែលផ្អាកដឹកជញ្ចូនអ្នកដំណើរកម្សាន្តយ៉ាងដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភ:៕