ភ្នំពេញ ៖ ប្រិយមិត្ត ក៏ដូចជាមហាជនដែលតែងតែនិយមយាមដាន និងគាំទ្រនូវកម្មវិធីប្រកួតសម្រស់របស់បវរកញ្ញាផ្សេងៗប្រាកដជាមិនរំលងនោះទេនៅការផ្លាស់ប្តូរបវរកញ្ញាដ៏អស្ចារ្យរបស់កម្ពុជា ដែលប្តូរពីកញ្ញា សេង រដ្ឋា ទៅជាកញ្ញា លីវ ជីលី ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាផ្ទុះព័ត៌មានជាបន្តបន្ទាប់ផងដែរ។


ទោះបីជាយ៉ាងនេះក្ដី សម្រាប់ការផ្លាស់ប្ដូរតំណែងដោយកញ្ញា លីវ ជីលី បានក្លាយជាម្ចាស់គ្រងដំណែងម្កុដ Miss Grand Cambodia2020 គឺប្រកបទៅដោយសម្រស់ដ៏ស្រស់ស្អាត និងភាពអង់អាចក្លាហានរបស់នាង ខណៈដែលនាងតែងតែនិយាយថានាងនឹងលើកមុខមាត់ប្រទេសកម្ពុជាតាមរយៈការប្រកួតនៅលើឆាកអន្តរជាតិ។


ក្រោយពេលដែលនាងបានទទួលតំណែងជា Miss Grand Cambodia2020 រួចមកគេក៏សង្កេតឃើញនាងតែងតែបានចូលទៅហាត់សមសម្រាប់ការដើរលើឆាកអន្តរជាតិ ក៏ដូចជាគេសង្កេតឃើញថានាងកាន់តែមានភាពលេចធ្លោជាងមុនជាបន្តបន្ទាប់ផងដែរ ខណៈដែលអ្នកគាំទ្រមួយចំនួនតែងតែផ្តល់កម្លាំងចិត្តដល់នាងដើម្បីត្រៀមខ្លួនចូលរួមប្រកួតបវរកញ្ញានៅប្រទេសថៃនាងថ្ងៃខាងមុខនេះ៕