រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការឆ្លង និងស្លាប់ដោយសារកូវីដ-១៩ នៅទូទាំងពិភពលោក មានភាពធូរស្រាលបន្ដិច ដោយសារចំនួនអ្នកឆ្លងសរុប បានថយចុះក្រោម៣សែននាក់ និងស្លាប់ ធ្លាក់មកក្រោម៧០០០នាក់ ហើយនេះមិនមែនមានន័យថា យើងទាំងអស់គ្នាភ្លេចខ្លួននោះដែរ ព្រោះមេរោគដ៏កាចសាហាវនេះ មិនដែលភ្លេចយើងមួយវិនាទីណានោះទេ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា  នៅលើពិភពលោក មានករណីឆ្លងថ្មី ចំនួន ២៨២ ២៦៦នាក់ និងករណីស្លាប់ថ្មី ៦ ៤៤៥នាក់ ធ្វើឲ្យអ្នកឆ្លងសរុប បន្ដកើនដល់ ១១២ ២៥១ ៥២៥នាក់ និងស្លាប់ថ្មី ២ ៤៨៤ ៧៥០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ចំនួន ៨៧ ៧៧២ ២៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២១ ៩៩៤ ៥២២នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៣ ២៧២នាក់។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចមួយនេះ មានអ្នកឆ្លងសរុប ជិត២៩ម៉ឺននាក់ (ឆ្លងថ្មីជាង៥៧ ០០០នាក់) ស្លាប់ ៥១២ ៥២៦នាក់ (ករណីស្លាប់ថ្មី ១ ៣០៩នាក់) និងអ្នកជាសះស្បើយ ១៩ ១១១ ៧៦០០នាក់។

ដោយឡែក ប្រទេសដែលមានអ្នកឆ្លងច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឹម៉ង់…ជាដើម៕