បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេស ចំនួន១០ នៅតំបន់អាស៊ាន មានតែប្រទេស២ប៉ុណ្ណោះ មិនមានករណីឆ្លងថ្មី នៃកូវីដ-១៩ រួមមាន ប្រទេសឡាវ និងប៊្រុយណេ ប៉ុន្ដែប្រទេសចំនួន៨ផ្សេងទៀត មានទាំងកម្ពុជាផងដែរ មានករណីឆ្លងថ្មី សរុបជាង១,២ម៉ឺននាក់។

បើតាមគេហទំព័រ WORLDOMETER បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីឆ្លងថ្មី នៅក្នុងតំបន់អាស៊ាន មានចំនួន ១២ ​៨៦៩នាក់ និងករណីស្លាប់ថ្មី ចំនួន៤១៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ២ ៣៤០ ​​៩៦០នាក់ ស្លាប់ ៥០ ៧៨១នាក់ អ្នកជាសះស្បើយ ២ ០៥៤ ១២៩ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៣៦ ​០៥០នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៩៤នាក់។

ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមានអ្នកឆ្លងថ្មី ៨ ០៥៤នាក់ និងករណីស្លាប់ថ្មី ១៦៤នាក់។ ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩ សរុប ១ ២៧១ ៣៥៣នាក់ ​ស្លាប់ ៣៤ ៣១៦នាក់ អ្នកព្យាបាលជាសះស្បើយ ១ ០៧៨ ៨៤០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៥៨ ១៩៧នាក់។

ហ្វីលីពីន មានអ្នកឆ្លងថ្មី ២ ២៣០​នាក់ និងករណីស្លាប់ថ្មី២៩៣នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ៥៥៩ ១៦៣នាក់ និងស្លាប់១២ ០៦៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥១៣ ១២០នាក់ និងអ្នកជំងឺចំនួន ៣៤ ១០០នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៧៨៦នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ២ ៤៦១​នាក់ និងករណីស្លាប់ថ្មី ៨នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ២៨០ ២៧២នាក់ និងស្លាប់ ១ ០៥១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៤៤ ៧៥៣នាក់ និងអ្នកជំងឺ៣៤ ៤៦៨នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២០៧នាក់។

មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី ៧នាក់ ​និងមានករណីស្លាប់ថ្មី២នាក់ ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១៤១ ៧៣៥នាក់ និងស្លាប់ ៣ ១៩៦នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣១ ២៤៩នាក់ និងអ្នកជំងឺចំនួន ៧ ២៩០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។

សិង្ហបុរី មានអ្នកឆ្លងថ្មី ១២នាក់ តែមិនមានករណីស្លាប់ថ្មី​។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ៨៥៨​នាក់ និងស្លាប់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥៩ ​៧១៩នាក់ និងអ្នកជំងឺចំនួន១១០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

ថៃមានអ្នកឆ្លងថ្មី ៨២នាក់ តែមិនមានករណីស្លាប់ថ្មី  ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២៥ ៣២៣នាក់ និងស្លាប់ ៨៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៤ ១២​៩​នាក់ និងអ្នកជំងឺ ១ ១១១នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

វៀតណាម មានអ្នកឆ្លងថ្មី៦នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៣៦៨នាក់ និងស្លាប់៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៦២៧នាក់ និងអ្នកជំងឺ ៧០៦នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

កម្ពុជា មានអ្នកឆ្លងថ្មី១៧នាក់ មិនមានករណីស្លាប់ ហើយកម្ពុជាមានអ្នកឆ្លងកូវីដសរុប ៥៣៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៤៧៣នាក់ និងអ្នកជំងឺចំនួន៦០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ។

ប្រ៊ុយណេ មិនមានអ្នកឆ្លង​ឆ្លងថ្មី​ និងមិនមានករណីស្លាប់ថ្មី ហើយ​យប្រទេសនេះមានអ្នកឆ្លងសរុប ១៨៥នាក់ ស្លាប់៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ១៧៨នាក់ និងអ្នកជំងឺ៤នាក់ កំពុងសម្រាកព្យាបាល។

ឡាវ មិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់។​ ប្រទេសនេះមានអ្នកឆ្លង សរុប៤៥នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ៤១នាក់ ហើយអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕