ក្រោយពេលចូលទៅជ្រក នៅក្រោមដំបូល Galaxy Navatra កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចាប់ដៃជាមួយនឹងតារាចម្រៀងស្រីវ័យក្មេង សំឡេងស្រួយស្រឹប កញ្ញា តន់ ចន្ទសីម៉ា បានច្រៀងផ្ដោះផ្ដងក្រមិចក្រមើម រហូតធ្វើឲ្យរដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចូលទៅស៊ែរ ឌឺដងដាក់ឲ្យកូនចៅថែមទៀតផង។

​ផលិតកម្ម Galaxy Navatra បង្ហើបឲ្យដឹងថា បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បាន និងកំពុងផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលទស្សនាខ្ទង់លានដង ក្នុងមួយបទៗ។ ក្នុងចំណោមបទចម្រៀងថ្មីទាំងនោះ លោក ព្រាប សុវត្ថិ បានចាប់ដៃគូជាមួយនឹង​តារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ដូចជាបទ «គ្រប់យ៉ាងព្រោះតែមេ»… ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ មួយបទខាងលើនេះ ​គឺរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចូលទៅទស្សនា និងស៊ែរ (ចែករំលែក) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរ។

ផលិតកម្ម Galaxy Navatra បានបន្ថែមថា ការដែលលោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន ចូលទៅទស្សនា និងស៊ែរនោះ ​មិនមែនជារឿងធម្មតានោះទេ ហើយនេះចាត់ទុកជា​មោទកភាព និងគជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ផងដែរ។

ដើម្បីឲ្យដឹងថា បទនេះមានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖​