នៅក្នុងរដូវក្តៅបែបនេះ ស្រ្តីៗមួយចំនួនមិនហ៊ានចេញទៅក្រៅញឹកញាប់ពេកទេ ព្រោះបារម្ភខ្លាច ខូចស្បែក ឡើងជាំស្បែក ពិបាកថែទាំឲ្យបានស្អាតល្អវិញ។ តែកុំបាច់បារម្ភពេកអី! ដឹងតែវិធីថែទាំស្បែក សាមញ្ញៗ បែបធម្មជាតិទាំងនេះចង់ចេញទៅខាងក្រៅពេលណាក៏បានមិនបារម្ភខា្លចខ្មៅ ខូចស្បែកដែរ។

១.លាបឡេការពារកម្តៅថ្ងៃ
លាបឡេការពារកម្តៅដែលមាន SPF ខ្ពស់ (SPF30-50) មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ មិនអោយកម្តៅព្រះអាទិត្យប៉ះពាល់ដល់ស្បែក។ នៅពេលដែលបែកញើស ឬទើបចេញពីហែល ឬងូតទឹក ត្រូវលាបឡេការពារកម្តៅថ្ងៃរៀងរាល់ពីរម៉ោងម្តង ។

២.ចៀសវាងពន្លឺព្រះអាទិត្យចន្លោះ ម៉ោង ១០ព្រឹក- ២ ថ្ងៃត្រង់
ចន្លោះម៉ោងនេះគឺ ជាពេលដែលព្រះអាទិត្យក្តៅខ្លាំងបំផុត ហើយបង្កើតឱកាសដ៏ល្អសម្រាប់កម្តៅ ព្រះអាទិត្យអាចធ្វើឲ្យស្បែកមានការប្រែប្រួលផងដែរ។ ប្រសិនបើ ចាំបាច់ត្រូវចេញទៅក្រៅនៅម៉ោងនេះគួរ ប្រើឆ័ត្រ ឬស្លៀកសម្លៀកបំពាក់ដែលអាចការពារស្បែកបានពីកម្តៅព្រះអាទិត្យ។

៣.ខាត់ស្បែក
ការខាត់ស្បែកជាវិធីល្អមួយ ដែលជួយរក្សាស្បែកឲ្យមានភាពសម៉ត់រលោង។ ពេលអាកាសធាតុ ក្តៅដើម្បីធានាថា ស្បែកនៅតែស្អាតនោះគួរធ្វើការខាត់ស្បែកឲ្យបាន ១-២ ដង / សប្តាហ៍ ដោយប្រើរូបមន្ត ខាត់ស្បែកធម្មជាតិដូចជា ម្សៅរមៀត ពន្លៃ កាកកាហ្វេ ម្នាស់ ឬអាចប្រើថ្នាំខាត់ស្បែកដែលគ្មានជាតិកាត់ ច្រើនមិនប៉ះពាល់ដល់សុខភាពស្បែកក៏បាន។

៤.រក្សាសំណើម
ការរក្សាសំណើមគឺ សំខាន់ណាស់សម្រាប់ស្បែក និងសុខភាពជារួមតែម្តងហើយវាកាន់តែសំខាន់ ទៀតនៅក្នុងរដូវក្តៅ។ យើងគួរផឹកទឹកឲ្យបាន៨កែវ /ថ្ងៃ ទើបវាល្អដល់សុខភាពទូទៅ និងរាងកាយផងដែរ៕