ប្រជាជនបច្ចុប្បន្ន កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពបន្ទាប់ពីបន្លែ ផ្លែឈើភាគច្រើនប្រើជាតិគីមី ដើម្បីពន្លឿនការលូតលាស់ដើម្បីប្រជែងតម្លៃលើទីផ្សារ។ តែការបរិភោគបន្លែ ផ្លែឈើ ធម្មជាតិមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់ប្រជាជនដែលមិនគួរមើលរំលង។

១. ជួយដល់សុខភាពទូទៅឱ្យកាន់តែប្រសើរ
ដោយសារតែបន្លែ ផ្លែឈើធម្មជាតិមិនមានប្រើប្រាស់ថ្នាគីមី ដូច្នេះវានឹងមិនមានសារធាតុពុលណាមួយដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។ ការប្រើប្រាស់បច្ចេកទេសធម្មជាតិធ្វើឱ្យអ្នកបរិភោគមានសុខភាពល្អ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗពីថ្នាំគីមី។

២. បង្កើនអង់ទីប៊ីយ៉ូទិកប្រឆាំងបាក់តេរី
មនុស្សជាទូទៅ ងាយនឹងរងគ្រោះដោយសារបញ្ហាសុខភាព និងជំងឺផ្សេងៗប្រសិនបើការបរិភោគ មិនបានត្រឹមត្រូវ។ នៅក្នុងបន្លែផ្លែឈើធម្មជាតិសម្បូរទៅដោយ អង់ទីប៊ីយ៉ូទិក ដែលជួយប្រឆាំងនឹងបាក់ តេរី ផ្សេងៗ ដែលអាចបង្កជាជំងឺដល់មនុស្ស។

៣. បង្កើនប្រព័ន្ធភាពស៊ាំ
បន្លែផ្លែឈើធម្មជាតិសម្បូរទៅដោយគុណភាព និងវីតាមីនខ្ពស់រួមជាមួយនឹងជាតិរ៉ែដែលជួយធ្វើ ឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ។

៤. មិនបារម្ភពីការពុលចំណីអាហារ
មានកត្តាជាច្រើនដែលអាចបណ្ដាលឲ្យមនុស្សមានអាការពុលចំណីអាហារធ្វើឲ្យឈឺរាករូស និង ក្អួតជាដើម។ ភាគច្រើន នៃការពុលអាហារបណ្ដាលមកពីការប្រើប្រាស់ជាតិគីមីច្រើនលើសលប់ទៅបន្លែ។ ដូច្នេះ ជាមួយបន្លែផ្លែឈើធម្មជាតិវាមិនមានប្រើជាតិគីមីនោះទេហើយយើងក៏មិនបារម្ភពីការពុលអាហារ ដែរ។

៥. សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ
បន្លែ-ផ្លែឈើធម្មជាតិ គឺល្អសម្រាប់សុខភាពរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថាផ្លែឈើនិងបន្លែធម្មជាតិ មានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់, វីតាមីន C កាល់ស្យូម, ជាតិដែក, ក្រូមីញ៉ូម និងម៉ាញ៉េស្យូម៕