ភ្នំពេញ ៖ ជាការពិតណាស់កាលពីពេលថ្មីៗនេះ មានកម្មវិធីប្រកួតប្រជែងសម្រស់របស់បវរកញ្ញឯកភេទទី៣ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឬហៅថា Miss Queen Cambodia ២០២១ បានកំពុងតែធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺអ្នកដែលចូលចិត្តនិយមតាមដានពីវិស័យបវរកញ្ញានេះតែម្ដង ហយនេះក៏ជាលើកដំបូងដែលកម្មវិធីដ៏ថ្មីស្រឡាងមួយនេះមាននៅប្រទេសកម្ពុជាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បើងាកមកមើលពីសម្រស់ដ៏ស្រស់ត្រកាលរបស់កញ្ញាឯកភេទទី៣ ប៉ុន្មានរូបនេះវិញឃើញថាពួកគេពីតជាមានសម្រស់ស្រស់ស្អាតមិនចាញ់មនុស្សស្រីនោះឡើយបើទោះជាពួកគេធ្លាប់ឆ្លងកាត់ធ្វើការកែភេទយ៉ាងណាក្ដី។ ចំពោះបេក្ខនារីដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននោះមានដូចជា ៖

១. កញ្ញា សុខ ប៉ូលីន ហៅ សៃហ្វុង ដោយនាងមានអាយុ២២ឆ្នាំ​កម្ពស់ ១.៧៧ម៉ែត្រ ទម្ងន់៥៤ គីឡូក្រាម។


២. កញ្ញា សំបូរ តារា ហៅ Norn Nii ដោយនាងមានអាយុ១៨ឆ្នាំ កម្ពស់ ១.៦៨ម៉ែត្រ ទម្ងន់៥០ គីឡូក្រាម។


៣. កញ្ញា ឡាចាន់ ជឺឡា មានអាយុ២៧ឆ្នាំ កម្ពស់១.៧៥ម៉ែត្រ ទម្ងន់៥៤ គីឡូក្រាម។


៤. កញ្ញា ប៉ុន ចានធុង មានអាយុ២១ឆ្នាំ កម្ពស់១.៦៧ម៉ែត្រ ទម្ងន់៥២ គីឡូក្រាម។


៥. កញ្ញា ហានី មានអាយុ២១ឆ្នាំ កម្ពស់១.៧៥ម៉ែត្រ ទម្ងន់៥៥ គីឡូក្រាម។

ប្រភព ៖  KBN Komsan