ប្រទេសឥណ្ឌា ៖ យោងតាមការចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ការបំពុលបរិយាកាសដោយខ្យល់កង្វក់ បានសម្លាប់មនុស្សមុនអាយុប្រមាណប្រហែល ៥៤.០០០ នាក់ នៅក្នុងរដ្ឋ New Delhi កាលពីឆ្នាំមុន ដែលចំនួននៃអ្នកស្លាប់ទាំងនោះ ជាអត្រាខ្ពស់ជាងគេរវាងបណ្ដាក្រុងធំៗ​ដទៃទៀត។

ការសិក្សារបស់ Greenpeace Southeast Asia Analysis និងក្រុមហ៊ុន Swiss firm IQAir បានវាស់ស្ទង់ពីគុណភាពខ្យល់ ដោយបានកត់ត្រាកំហាប់នៃភាគល្អិតជាមធ្យម ចំនួន PM២,៥ ក្នុងនោះមានជាតិពុលតិចជាង ២,៥ មីលីម៉ែត្រ ដែលអាចបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់បាន ដោយសារការកើតមានជំងឺមហារីក និងជំងឺបេះដូង ។

ការសិក្សាស្រាវជ្រាវមួយ បង្ហាញថា ក្នុងទីក្រុង Delhi ជាមធ្យមនៃ PM២,៥ អាចឈានដល់កម្រិតខ្ពស់បំផុត ក្នុងខែវិច្ឆិកា ខណៈពេល ដែលវាមានកំហាប់ខ្ពស់ជាងដែនកំណត់សុវត្ថិភាពរបស់អង្គការសុខភាពពិភពលោកចំនួន ៣០ដង។ដោយឡែក ក្នុងឆ្នាំ ២០១៩ មនុស្សចំនួន ១,៦៧ លាននាក់ បានបាត់បង់ជិវិតនៅក្នុងប្រទេសឥណ្ឌា ដោយសារខ្យល់ពុលនេះ។

តាមរបាយការណ៍ Avinash Chanchal ដែលជាអ្នកធ្វើយុទ្ធនាការអាកាសធាតុ Greenpeace India បាននិយាយថា ” ខ្យល់កង្វក់មួយ ដែលមានលទ្ធភាពអាចបណ្ដាលឲ្យមនុស្សស្លាប់បាន គឺដោយសារការកកើតនៃជំងឺមហារីក និងជំងឺដាច់សសៃឈាមខួរក្បាល រួមជាមួយនិងការវាប្រហារនៃជំងឺហឺតយ៉ាងធ្ងន់ធ្ងរ”។

ការបំពុលក្នុងទីក្រុង Delhi ស្ទើរតែបាត់បង់ទៅវិញទាំងស្រុងកាលពីដើមឆ្នាំមុន ខណៈពេលដែរាជរដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់នៅទូទាំងប្រទេស ប៉ុន្តែវានិងកើតឡើងម្ដងទៀតពេលដែលរដ្ឋាភិបាលដកការរឹតបណ្ដឹងនេះនៅចុងខែសីហា។

យោងតាមរបាយការន៍របស់រដ្ឋ Delhi ក្នុងឆ្នាំ ២០២០ បានឲ្យដឹងថា ជាមធ្យម PM២.៥ គឺមានជិត៦ដង នៃកម្រិតដែលអង្គការសុខភាពពិភពលោកបានកំណត់យកថា និងមានសុវត្ថិភាព។យ៉ាងណាមិញ ការបំពុលបរិយាកាសបានធ្វើឲ្យមនុស្សស្លាប់ចំនួន ២៥.០០០ នាក់ ក្នុងទីក្រុង Mumbai។

ប្រភព៖ Reuters