ភ្នំពេញ ៖ តារាចម្រៀងស្រីដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងនាងពេលបច្ចប្បន្ននេះគឺកញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តៗយុវវ័យជាច្រើន ជាពិសេសនៅពេលដែលនាងថតវីដេអូបង្ហាញពីការញ៉ាំអាហារប្លែកៗរបស់នាងផងដែរ។


ជាក់ស្តែងនៅពេលថ្មីៗនេះ ទេព បូព្រឹក្ស បានចេញបទចម្រៀងជាបន្តបន្ទាប់ជាមួយនឹងគូស្នេហ៍របស់ខ្លួនគឺលោក  G-Devith ស្របពេលដែលស្ទាយល៍នៃការតុបតែងខ្លួន ក៏ដូចជាម៉ូដសក់ហាក់ដូចជាប្លែកជាងសព្វមួយដង។


មុននេះបន្តិច ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រហាក់មានការស្រឡាំងកាំងជាខ្លាំងនៅពេលដែលនាងយកក្កាមយក្សសមុទ្ទដ៏មួយមកដាក់ច្នៃធ្វើជាម៉ូដសក់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។ បន្ថែមពីលើនេះដែរ នាងក៏បានសរសេរពាក្យពេចន៍មួយចំនួនថា “មានក្តាមហើយនៅឡើយខ្វះតែទឹកត្រីទេ” ជាហេតុធ្វើឲ្យមានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូលទៅខំមិនសរសើរពីគំនិតច្នៃប្រឌិតដែលមានភាពប្លែកភ្នែកជាខ្លាំងរបស់នាងបែបនេះ៕