ស្ករស និងស្ករតោ្នតគឺជា ប្រភេទស្ករដែលយើងតែងប្រើប្រាស់ក្នុងអាហារទទួលទានជាប្រចាំថ្ងៃ។ មនុស្សភាគច្រើនគិតថា ការប្រើស្ករត្នោតគឺមានផលល្អជាងព្រោះវាមានផ្ទុកសារធាតុបំប៉នច្រើនជាងតែ តាមការពិតមិនមានអំណះអំណាងវិទ្យាសាស្ត្រណាបានបញ្ជាក់បែបនេះនោះទេ។ ស្ករត្នោតមានផ្ទុកសារជាតិ molasses និងផ្អែមជាងស្ករសធម្មតា។ ប៉ុន្តែតើក្នុងចំណោមពួកវាទាំងពីរមួយណាល្អចំពោះសុខភាព យើងជាង?

១. រវាងស្ករស និងស្ករត្នោត
ជាការពិតប្រភពដើមរបស់ស្ករគឺ ត្រូវបានចម្រាញ់ចេញពីអំពៅ ហើយវាមើលទៅមានពណ៌ត្នោតនៅពេលចម្រាញ់ដំបូង ដោយសារតែវាមានផ្ទុកជាតិ molasses ។ បន្ទាប់មក រោងចក្រផលិតស្ករបានចម្រាញ់យក ជាតិ molasses នេះចេញហើយក៏ធ្វើអោយវាមានពណ៌សវិញ។ តែស្ករសទាំងនេះក៏អាចក្លាយទៅជាស្ករត្នោតបានដោយគេគ្រាន់តែបន្ថែមនូវជាតិ molasses នេះចូលទៅក្នុងវាវិញ។ ភាពខុសគ្នាខ្លាំងរវាងពួកវា ទាំងពីរនេះគឺ រសជាតិ។ ដោយសារ តែស្ករត្នោតមានជាតិ molasses នោះអ្នកពិតជាអាចភ្លក្សដឹងនូវរស ជាតិរបស់វាបានយ៉ាងច្បាស់គឺ វាផ្អែមជាងមានសំណើម និងសភាពស្អិតរមួតជាងស្ករដែលស្ងួតហើយមាន គ្រាប់តូចល្អិត។

២. ការប្រៀបធៀបរវាងតម្លៃ នៃសារធាតុបំប៉ន
មានមនុស្សជាច្រើនគិតថា ស្ករត្នោតល្អជាងស្ករសធម្មតា ដូច្នេះ ពួកគេបានប្រើប្រាស់វាច្រើនជាងនៅក្នុង អាហារប្រចាំថ្ងៃ ។ ប៉ុន្តែការពិតនោះ បើគេគិតពីតម្លៃ នៃសារធាតុបំប៉ន គឺពួកវាមិនមានអ្វីខុសគ្នានោះទេ។ ប្រភេទស្ករស គឺសុទ្ធជាងព្រោះ វាមានជាតិសាក្រូស ( sucrose) 99. 9% ។ ប៉ុន្តែសម្រាប់ស្ករត្នោតវិញ វា មានផ្ទុកជាតិនេះ ត្រឹមតែ 97% ដែលក្នុងនោះមានជាតិទឹក 2% និងសារធាតុផ្សេងទៀត 1%៕