អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលត្រូវបានគេហៅថា DHA ដែលមាននៅក្នុងសាច់ត្រីគឺ អាចជួយពង្រឹង ដល់ការចងចាំ និងថាមពលរបស់ខួរក្បាលយើងបាន ។ នេះបើយោងតាម ការបញ្ជាក់បង្ហាញរបស់ការសិក្សាស្រាវជ្រាវមួយ។

លោក Yves Sauve និងក្រុមការងាររបស់គាត់ដែលមកពីមហាវិទ្យាល័យផ្នែកវេជ្ជសាស្ត្រ Alberta បានបង្ហាញ ទំនាក់ទំនងការចងចាំ និងអាហារដែលសម្បូរទៅដោយ DHA ។ លោកនាយក Sauve បាន និយាយថា ពួកយើងចង់រកអោយឃើញថា តើការបរិភោគត្រីអាចនឹងជួយដល់សមត្ថភាព នៃការចងចាំ អោយប្រសើរឡើងបានដោយរបៀបណា ? អ្វីដែលយើងបានរកឃើញនោះគឺថា កោសិកា នៃការចងចាំ អាចមានទំនាក់ទំនងយ៉ាងប្រសើររវាងគ្នា និងគ្នា និងរៀបចំបានឡើងវិញនូវសារចងចាំបានល្អជាងមុននៅពេលដែលកម្រិត DHA នៅក្នុងតំបន់ នៃខួរក្បាលត្រូវបានបង្កើនឡើងបានខ្ពស់ជាងមុន។ កត្តានេះហើយ ដែលអាចពន្យល់បានថា ហេតុអ្វីបានជារបបអាហារដែលមានកម្រិត DHA ខ្ពស់អាចធ្វើអោយសមត្ថភាព នៃការចងចាំប្រសើរឡើងជាងមុនបាន ។

ដូច្នេះ អ្នកគប្បីធ្វើការបន្ថែមនូវរបបអាហារដែលមានផ្ទុកនូវ DHA មានដូចជា ការបង្កើននូវការ បរិភោគសាច់ត្រី ឬលេបថ្នាំគ្រាប់សារជាតិបន្ថែម ដើម្បីអាចការពារបាននូវការធ្លាក់ចុះ នៃកម្រិត DHA នៅ ក្នុងខួរក្បាលទៅតាមអាយុកាល ៕