នៅពេលលើសជាតិអាស៊ីត អ្នកមិនត្រូវញ៉ាំអាហារដែលសម្បូរដោយជាតិពុយរីន និងហ្រ្វុចតូសទេ។ ហើយអាហារដែលសម្បូរជាតិទាំងនេះរួមមាន៖

គ្រឿងក្នុងសត្វដូចជា ថ្លើម ក្រលៀន ខួរ បេះដូង ជាដើម។
ត្រីមួយចំនួនដូចជា ត្រីធូណា ឬសាឌីន
គ្រឿងសមុទ្រដូចជា ក្ដាម បង្កង មឹក
ភេសជ្ជៈដែលមានជាតិផ្អែមដូចជា ទឹកផ្លែឈើ ទឹកសូដា
អាហារដែលមានជាតិស្ករច្រើនដូចជា ទឹកឃ្មុំ

ក្រៅពីនេះ អ្នកគួរចៀសវាងអាហារផ្សេងទៀតដូចជា នំខេក ឬនំស្រួយ។ ថ្វីត្បិតវាមិនមានជាតិពុយរីន ឬហ្រ្វុចតូសច្រើន តែវាមិនសូវមានអាហាររូបត្ថម្ភ ថែមទាំងសម្បូរកាឡូរីដែលប៉ះពាល់ដល់ជាតិអាស៊ីតរបស់អ្នកទៀតផង៕