ផ្លែត្រឡាច គឺជាបន្លែមួយប្រភេទដែលមានការពេញនិយមនៅកម្ពុជាដោយគេអាចកែច្នៃវាជាម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ។ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែផ្លែត្រឡាចអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព៖

១. ជំនួយប្រព័ន្ធរំលាយអាហារ៖ នៅក្នុងផ្លែត្រឡាចមានផ្ទុកនូវកាកសរសៃ fiber ដែលជួយឱ្យសុខភាពពោះវៀនមានដំណើរការល្អ និងអាចឱ្យកាកសំណល់ផ្លាស់ទីបានយ៉ាងងាយ។ វាក៏ជួយដល់បញ្ហាទល់លាមកផងដែរ ដោយសារតែវាមានផ្ទុកជាតិទឹក៩២%។

២. ជំនួយសុខភាពថ្លើម៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែត្រឡាច ជួយបញ្ចេញជាតិពុលចេញពីររាងកាយ និងជួយការពារថ្លើមពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។

៣. ប្រឆាំងជំងឺមហារីក៖ នៅក្នុងផ្លែត្រឡាច មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីការខូចខាត ដោយសារការបំផ្លាញរបស់កោសិកាមហារីក៕