ទឹកមានសារសំខាន់ សម្រាប់រាងកាយមនុស្សប៉ុន្តែមនុស្សមួយចំនួននៅតែមើលរំលងការញ៉ាំទឹក ហើយនិយមញ៉ាំភេសជ្ជៈកំប៉ុង។ ចុះប្រសិនបើ អ្នកប្តូរពីការញ៉ាំភេសជ្ជៈកំប៉ុងញឹកញាប់មកញ៉ាំទឹកជំនួស វិញតើនឹងមានអ្វីកើតឡើង !

ជួយទប់ទល់កុំឲ្យអ្នកញ៉ាំអាហារច្រើនពេក៖ ញ៉ាំទឹកកន្លះកែវមុនពេលញ៉ាំអាហារពីរ ឬបីនាទីអាច ទប់ស្កាត់កុំឲ្យអ្នកញ៉ាំអាហារច្រើនពេក ដែលចំណុចនេះអំណោយផល ជាពិសេសដល់អ្នកដែល មានបំណងសម្រកទម្ងន់ ។
រាងកាយគ្មានជាតិពុល៖ ទឹក គឺជាមធ្យោបាយល្អបំផុតក្នុងការបណ្តេញសារធាតុពុល ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកជាដើម ។

បង្កើនគុណភាពខួរក្បាល៖ ខួរក្បាល ផ្ទុកជាតិទឹករហូតដល់ ៨០ ភាគរយ ដូច្នេះបើខ្វះជាតិទឹក អាចនឹងរារាំង ដល់សមត្ថភាពនៃការគិត ។ អ្នកគួរបំពេញជាតិទឹកបានគ្រប់គ្រាន់ដើម្បីបង្កើនមុខងារ នៃការចងចាំ និងការគិតពិចារណារបស់ខួរក្បាល ។

ហានិភ័យនៃបញ្ហាសុខភាពមានកម្រិតទាប៖ ញ៉ាំភេសជ្ជៈកំប៉ុងដែលទិញពីផ្សារនឹងផ្តល់ផល អាក្រក់ដល់សុខភាព។ បើអ្នកងាកមកញ៉ាំទឹកជំនួសភេសជ្ជៈទាំងនោះវិញមិនត្រឹមតែជួយសន្សំសំចៃប្រាក់ប៉ុណ្ណោះទេ តែក៏អាចកាត់បន្ថយហានិភ័យ នៃជំងឺជាច្រើនដូចជា ជំងឺពាក់ព័ន្ធប្លោកនោម និងមហារីកពោះវៀនជាដើម។

យោងតាម ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Neurology បានឲ្យដឹងថាការញ៉ាំទឹកជួយបន្ថយអាការៈឈឺក្បាលប្រកាំង។ ញ៉ាំទឹក ៥ កែវក្នុងមួយថ្ងៃអាចបន្ថយហានិភ័យ នៃការគាំងបេះដូង បាន ៤១ភាគរយ ៕