រាជធានីភ្នំពេញ៖ ក្រោយពេលក្រុមនាងៗលក់ឡេ ផលិតវីដេអូបំផ្លាញដល់អក្សរសិល្ប៍របស់ខ្មៅ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា​​ដ៏ល្អបំផុតនោះមក នាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកលេងបណ្ដាញសង្គម ទើបក្រសួងវប្បធម៌កោះហៅទៅអប់រំ ហើយដោះលែងមកវិញ រហូតធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយប្រៀបនឹងចំប៉ីខ្មៅថា ចំប៉ីខ្មៅជាកូនអ្នកក្រ ទើបត្រូវប៉ូលិសចាប់ដាក់គុក ឯក្រុមនាងលក់ឡេមហាអួត មិនជាប់គុក មកពីពួកនាងជាកូនអ្នកមាន។

នៅក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន បើនិយាយពីប្រព័ន្ធយុត្ដិធម៌ ហាក់បីដូចជា មានស្ដង់ដារ២ខុសគ្នា គឺអ្នកមានរួចចេញពីគុក ឯអ្នកក្រគ្មានលុយឲ្យគេ ត្រូវជាប់គុក តួយ៉ាងដូចជា នាងចំប៉ីខ្មៅជាដើម។ ចំប៉ីខ្មៅ ត្រូវបានប៉ូលិសចាប់ដាក់គុក ដោយសារនាងខឹងសម្បានឹងអ្នកបង្កហិង្សាទៅលើនាង ហើយក៏ជេរប្រមាថដៀលមកលើពូជខ្មែរទូទៅតែម្ដង។ ដោយឡែកក្រុមនាងៗលក់ឡេ បានយកអក្សរសិល្ប៍ខ្មែរ រឿង «ទុំទាវ» មកកាឡៃ អាលាក់អាលើ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះសង្ឃព្រះពុទ្ធសាសនា រហូតនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន និងក្រុមអ្នកលេងបណ្ដាញសង្គម។ ប៉ុន្ដែផ្ទុយទៅវិញ បែរជាក្រសួងវប្បធម៌ គ្រាន់តែកោះហៅពួកនាងលក់ឡេ ​ឲ្យចូលទៅបំភ្លឺ និងធ្វើកិច្ចសន្យា ដោយមិនបានចោទប្រកាន់ទោសពៃរ៍អ្វីតាមច្បាប់នោះឡើយ។

ជាមួយនឹងការរិះគន់យ៉ាងខ្លាំងពីមហាជននោះ លោក ផែង វណ្ណៈ ក៏បានបញ្ចេញឃ្លីបវីដេអូមួយបែបសើចចំអកដល់ក្រសួងវប្បធម៌ ថា« ចំប៉ីខ្មៅ​ជាកូនកសិករក្រីក្រ​ និយាយ​ខុសត្រូវ​ចាប់បញ្ជូនទៅ​ដាក់​ពន្ធនាគារ​។  ចំណែក​ក្រុម​និពន្ធ​ និង​ ដឹក​នាំ​សម្ដែង​ រឿងទុំទាវ​បំភ្លៃ​អក្សរសិល្ប៍​ខ្មែរ​ បំផ្លាញ​សាសនា​ តែ​គេមានលុយ​ ឪពុកគេពាក់ផ្កាយ​៣​ មានមន្ត្រី​រត់ការឆ្វេចឆ្វាច​ ត្រឹម​តែ​សុំទោស​ និង​ ធ្វើ​កិច្ចសន្យា​ ត្រឡប់​ទៅផ្ទះ​វិញ​ ។

សកម្មភាពរបស់​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​បែបនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មើលឃើញកាន់តែច្បាស់ថា បើនិយាយពីប្រព័ន្ធយុត្ដិធម៌ នៅក្នុងប្រទេសកម្ពុជា មានស្ដង់ដារ២ខុសគ្នាដាច់ស្រឡះ គឺអ្នកក្រីក្រធ្វើខុសពិតជាជាប់គុក ឯអ្នកមានប្រព្រឹត្ដខុស គ្រាន់តែធ្វើកិច្ចសន្យា ហើយអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ។​ នេះចង់និយាយថា អ្នកមានលុយ​ មាន​បុណ្យ​ស័ក្ដិ​ ធ្វើ​ខុសយ៉ាងណាក៏គ្មាន​ទោសពៃរ៍ដែរ​។ ចំណែក​អ្នកក្រីក្រ​ អត់​លុយ​ អត់​បុណ្យ​ស័ក្ដិ​ សូម្បីតែ​ញញឹម​ក៏គេថាខុសដែរ​?  តួយ៉ាងដូចនាងចំប៉ីខ្មៅ គ្រាន់តែជេរទាំងកំហឹង ក៏ត្រូវបានចោទប្រកាន់ និងចាប់ញាត់គុកដែរ។

សូមស្ដាប់សម្ដីរបស់លោក ផែង វណ្ណៈ៖

https://www.youtube.com/watch?v=Hcbsp8Hq6cI

Facebook : https://www.facebook.com/106145244259083/videos/212038913896461