ជំងឺដុះសាច់បំពង់កកើតឡើងពីការហើមរលាក និងឈឺចុកចាប់នៅបំពង់ក ឬបណ្ដាលមកពីឆ្លងប្រភេទសាច់ដុះនៅបំពង់កមានដូចជា គ្រុនក្ដៅ ញាក់ ក្អូត ហើមកូនកណ្ដុរ ឈឺសាច់ដុំ និងស្រងូតស្រងាត់។ ជំងឺដុះសាច់បំពង់ក៏អាចឆ្លងដោយសារវីរុស និងបាក់តេរីផងដែរ។

ជាទូទៅមនុស្សបានជ្រើសរើសថ្នាំផ្សះដើម្បីព្យាបាលប៉ុន្ដែអ្នកខ្លះទៀតបានជ្រើសរើសប្រើឱសថធម្មជាតិដើម្បីព្យាបាលជំងឺដុះសាច់បំពង់កនេះ ដែលអាចជួយឱ្យឆាប់ជាលឿនជាងថ្នាំផ្សះ។ ប៉ុន្ដែឱសថធម្មជាតិនេះអាចបង្កឱ្យមានផលប៉ះពាល់ដល់អ្នកអនុវត្តមួយចំនួន ដូច្នេះមុននឹងប្រើឱសថរុក្ខជាតិខាងក្រោម គួរពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត។

១. ខ្ទឹមស
ក្នុងនាមជាឱសថរុក្ខជាតិចំណាស់រាប់ពាន់ឆ្នាំ ខ្ទឹមសត្រូវបានប្រើដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ វាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មក៏ដូចជាប្រឆាំងបាក់តេរី និងវីរុស ហេតុនេះហើយទើបខ្ទឹមសក្លាយជាអ្នកប្រឆាំងផ្ដាសាយ គ្រុនក្ដៅ និងដុះសាច់បំពង់កដ៏ពូកែសក្ដិសិទ្ធ។ មនុស្សដែលប្រើខ្ទឹមសនៅពេលឃើញសញ្ញានៃការកើតជំងឺភ្លាម នឹងឆាប់ជាសះស្បើយជាងអ្នកដែលមិនប្រើខ្ទឹមស។

វិធីតែមួយគត់ដើម្បីយកខ្ទឹមសធ្វើជាថ្នាំព្យាបាលជំងឺដុះសាច់បំពង់កគឺយកវាធ្វើជាទឹកតែខ្ទឹមស។ ប្រឡះខ្ទឹមស២ក្លែបដាក់ចូលទឹក១កែវ ហើយដាំរយៈពេល៥នាទី។ បន្ទាប់មកបន្ថយភ្លើង ហើយទុកឱ្យពុះ១០នាទីទៀត។ ដកចេញពីចង្រ្កានហើយស្រឹតយកតែទឹក ហើយបោះខ្ទឹមសចោល។ ទុកឱ្យត្រជាក់បន្ដិច រួចបន្ថែមទឹកឃ្មុំដើម្បីឱ្យវាមានរសជាតិផ្អែម។ ផឹកឱ្យបានម្ដងក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់ តែត្រូវផឹក្រោយបាយរួច។

២. ម្ទេសហុយ ទឹកឃ្មុំ និងក្រូចឆ្មា
ការលាយម្ទេសហុយ ទឹកឃ្មុំ និងក្រូចឆ្មារចូលគ្នា អាចជួយបំបាត់ការឈឺចាប់ និងការហើមនៃសាច់បំពង់ក។ លាយទឹកឃ្មុំ២ស្លាបព្រាបាយជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយក្នុងទឹកមួយកែវ។ រួចបន្ថែមម្ទេសហុយមួយចឹប ហើយដាក់វាដាំឱ្យពុះ។ បន្ទាប់មកសូមផឹកវាតាមការគួរដើម្បីបំបាត់ការឈឺចាប់ និងបំបាត់សាច់បំពង់ក។ លោកអ្នកអាចទទួលទានឱសថធម្មជាតិទាំងពីរនេះរាល់ថ្ងៃ រហូតទាល់តែសង្កេតឃើញថាបានធូរស្បើយ៕