គីសជាអ្វី? គីសសម្គាល់ទៅលើដុំដែលមានលក្ខណៈស្បោង ឬថង់ដែលមានផ្ទុកដោយទឹកនៅខាងក្នុង ទឹកនោះមានលក្ខណៈរាវ ខាប់ៗ ស្អិត ឬជាទឹករំអិល ។ គីសមួយប្រភេទទៀតមានលក្ខណៈជាសាច់ដុំផង និងទឹកផង។

– ជំងឺគីសក្នុងក្រពេញអូវែគឺជាប្រភេទថង់ពងទឹកដែលមានលក្ខណះស្រដៀងគ្នានឹងស្បែកដែរហើយច្រើនកើតឡើងលើស្ត្រីក្នុងវ័យបន្តពូជ។
– គីសឈាម បណ្តាលមកពីឈាមរដូវបញ្ចេញមិនអស់,បង្កជាដុំឈាមគីស។
– គីសដៃស្បូន ច្រើនកើតលើស្ត្រីស្ទើរគ្រប់រូបយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត តាមធម្មតាជំងឺនេះច្រើនកើតលើស្ត្រីសម្រាលកូនរួច។
– គីសមាត់ស្បូន ជាពងទឹកតូចៗប្រៀបដូចជាគ្រាប់មុនដែលកើតលើផ្ទៃមុខមានទំហំធំប៉ុនជើងធូបឬប៉ុនគ្រាប់សណ្តែកបាយមានចំនួនតិចច្រើនតាមកម្រិតជំងឺ។

•មូលហេតុដែលបង្កជំងឺ
+ គេអាចសម្គាល់បានខ្លះថាគីសនេះកើតឡើងបណ្តាលមកពីមានការកកស្ទះពងមេជីវិតញីនៅខណៈពេលដែលមេជីវិតញីត្រូវចេញរៀងរាល់ខែ ពេលដែលពងមេជីវិតនេះចេញមិនរួចធ្វើឳ្យមានការកកស្ទះ កើតជាដុំគីសនៅទីនោះ។
+ ដោយសារបញ្ហារលាក កង្វះជាតិទឹកបណ្តាលអោយមានការរលាកនៅពេលរលាកនៅកន្លែងណាមួយ បណ្តាលអោយស្បូនលែងមានលទ្ធភាពជម្រុះកោសិកាចាស់ៗចោល កោសិកាខូចបណ្តុំគ្នាបង្កឱ្យកើតជាដុំគីស។
+ ដោយសារការធ្វើអនាម័យប្រដាប់ភេទមិនបានល្អ ធ្វើអោយក្រពេញទឹករំអិលកកស្ទះរន្ធ។
+ ករណីខ្លះក៏បណ្តាលមកពីស្រ្តីមានសាច់ដុះពីកំណើតផងដែរ។
« គីសទឹក ភាគច្រើនកើតលើដៃស្បូន ,បំពង់អូវែ។
« គីសខ្លាញ់និងគីសឈាម ភាគច្រើនកើតលើដៃស្បូននិងមាត់ស្បូន៕