អ្នកណាក៏ស្គាល់មើមខ្ញីច្បាស់ដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍របស់វាវិញប្រហែលជាមិនទាន់ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាចជួយព្យាបាលជំងឺផ្តាសាយ ខ្ញីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅដោយសារតែភាពចាស់។ តើមានអ្នកណាខ្លះដែលថាមិនស្គាល់មើមខ្ញីនោះ? មើមខ្ញីចិតត្រឹមតែយកទៅធ្វើម្ហូបនោះ គឺថែមទាំមានអត្ថប្រយោជន៍យ៉ាងច្រើន ខ្ញីអាចជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់បញ្ហាសម្រស់បានផងដែ ជាពិសេសស្បែកមានស្នាមអុជខ្មៅដោយសារតែភាពចាស់។ នៅខាងក្រោមនេះគឺជារូបមន្តងាយៗ បីវិធីដែលអាចជួយបំបាត់ស្នាមអុជខ្មៅដ៏ពូកែដែលស្មានមិនដល់៖

វិធីទី១
ប្រើខ្ញីជាមួយប្រទាលកន្ទុយក្រពើ យើងត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងចំណុះណាមួយដែលស្មើគ្នា រួចធ្វើការលាយវាបញ្ចូលគ្នាកូរឲ្យវាសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាសមកជ្រលក់ក្នុងល្បាយនោះ រួចយកមកជូតៗនៅលើតំបន់ណាដែលមានស្នាមអុជខ្មៅ។ បន្ទាប់មកយើងធ្វើការរងចាំវារយ:ពេល ២០នាទី រួចចាំធ្វើការលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយអ្នកត្រូវព្យាយាមអនុវត្ត ឲ្យបាន៣ដងក្នុងមួយសប្តាហ៍ទើបធ្វើឲ្យយើងដឹងពីលិតផលរបស់វា។

វិធីទី២
ប្រើខ្ញីជាមួយនិងទឹកក្រូចឆ្មារ យើងត្រូវយកខ្ញីស្រស់មកជាចំណិតៗ រួចហាលវាឲ្យយស្ងួត បន្ទាប់មកយកវាទៅកិនឲ្យម៉ត់ ។ យកម្សៅខ្ញីដែលកិនរួចមួយស្លាបព្រាកាហ្វេទៅលាយជាមួយនឹងទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ កូរវាឲ្យក្លាយជាល្បាយសើ្មសាច់មួយ។ បន្ទាប់មកចាប់ផ្តើមលាបនៅលើផ្ទៃមុខ រួចទៅរយ:ពេល ៣០នាទី បន្ទាប់មកលាងជម្រេះចេញជាមួយនឹងទឹកត្រជាក់ធម្មតា។ អ្នកអនុវត្តឲ្យបាន ៣ដងក្នុងមួយសប្ដាហ៍នោះស្នាមអុជខ្មៅវានឹងធ្វើឲ្យបាត់មុនពេលកំណត់ក៏ថាបានដែរ។

វិធីទីបី
ម្សៅខ្ញីជាមួយនិងទឹកឃ្មុំ យកម្សៅខ្ញីដែលកិនរួចដូចខាងលើនោះចំនួនមួយស្លាបព្រាបាយលាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយដូចគ្នា។ បន្ទាប់មកយកល្បាយដែលយើងបានលាយនោះមកធ្វើការលាបនៅលើផ្ទៃមុខ ជាពិសេសកន្លែងណាដែលកើតមានបញ្ហាអុជខ្មៅ ក្រោយលាបរួចយើងទុកវារយ:ពេល ១៥ ទៅ ២០នាទី រួចចាំលាងជម្រះចេញដោយប្រើទឹកក្តៅឧណ្ឌៗ។ អ្នកគួរតែអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផល៕