អង្ករដំណើប ជាប្រភេទអង្ករមួយប្រភេទ ដែលខ្មែរយើងតែងតែប្រើវាសម្រាប់វេចជានំអន្សម នំបាយទ្រាប នំគម ឬក៏ជាបង្អែមផ្សេងៗជាដើម។ ហើយយើងក៏អាចដាំវាជាបាយសម្រាប់ហូបផងដែរ តែមិនមែនញឹកញាប់នោះទេ។ ហើយអង្ករដំណើប មានជាប្រភេទ ធម្មតា និងដំណើបខ្មៅ។ ប៉ុន្ដែមានប្រិយមិត្តមិនតិចទេដែលតែងមើលរំលងគុណប្រយោជន៍របស់អង្ករដំណើបខ្មៅ។ ខាងក្រោមនេះ ជាផលប្រយោជន៍នៃបាយដំណើបខ្មៅ៖

១. បាយដំណើបខ្មៅ សម្បូរសារធាតុប្រឆាំង រ៉ាឌីកាល់សេរី មានឈ្មោះថា អេនថូសៃយ៉ានីនដែលវាជួយលាងសារធាតុពុល ដែលជាហេតុនាំឱ្យកើតស្នាមអុចខ្មៅ សម្រួលដល់ចលនាឈាមដើរបានស្រួល ពន្យាដល់ការចុះខ្សោយនៃកោសិកា និងជម្រុញដល់ការកើតកោសិកាថ្មី។ ចំពោះអ្នកដែលទទួលទានជាប្រចាំ ស្បែកនឹងម៉ដ្ឋទន់រលោង មានភាពភ្លឺរលោងចេញពីខាងក្នុង។

២. មានវីតាមីនE ច្រើន ទទួលទានហើយជួយឱ្យស្បែកស្អាត ថែមទាំងជួយឱ្យដំបៅជាសះលឿន។ គួរទទួលទានឱ្យបានញឹកញាប់ ទើបដំបៅនឹងធូរស្បើយបានរហ័ស។

៣. គ្រាន់តែមួយស្លាបព្រាបាយ ក៏មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើនជាងផ្លែប៊ឺរី និងជួយបង្ការជំងឺមហារីកទៀតផង។
៤. រារាំងការរីកលូតលាស់ នៃកោសិកាមហារីកក្នុងក្រពះ និងជួយឱ្យក្រពះបញ្ចេញអាស៊ីតតិចផងដែរ។ អ្នកដែលមានក្រុមឈាមប្រភេទO មានអាស៊ីតក្នុងក្រពះច្រើន ដូច្នេះ គួរពិសាឱ្យបានច្រើន។
៥. ផ្ដល់ធាតុដែកខ្ពស់ និងបង្ការជំងឺស្លេកស្លាំងបានល្អបំផុត៕