ការដុតធូប គឺជាទំនៀមទម្លាប់ដែលប្រជាជនខ្មែរយើងតែងតែអនុវត្តតៗគ្នា ពេលមានកម្មវិធីបុណ្យប្រពៃណីផ្សេងៗ ឬការបួងសួងសុំអ្វីមួយ។ ប៉ុន្ដែ តើអ្នកធ្លាប់គិតទេថា ការស្រូបយកផ្សែងធូបច្រើនពេកមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព? ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ធាតុផ្សំមួយចំនួនដែលត្រូវបានគេប្រើប្រាស់ដើម្បីផលិតធូបមានផ្ទុកសមាសធាតុជាច្រើនដែលអាចបង្កទៅជាមហារីក និងបង្កគ្រោះថ្នាក់ផ្សេងៗដល់សុខភាពប្រសិនបើអ្នកស្រូបផ្សែងរបស់វាច្រើនពេក។ ផ្សែងធូបអាចបង្កជាជំងឺដូចជា៖

•រលាកស្បែក និងភ្នែក
ផ្សែងធូប អាចធ្វើឱ្យស្បែក និងភ្នែករបស់អ្នករលាក ជាពិសេសសម្រាប់កុមារតូចៗ និងស្រ្ដីមានផ្ទៃពោះ។ ចំពោះអ្នកដែលមានជំងឺហឺត កាលណាស្រូបយកផ្សែងធូបកាន់តែច្រើនវានឹងបណ្ដាលឱ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀតអាចបង្កឱ្យមានការរលាកនៅក្នុងបំពង់សួត។

•ប៉ះពាល់ដល់ផ្លូវដង្ហើម
អ្វីដែលអ្នកគួរតែប្រុងប្រយ័ត្ន គឺការប្រើប្រាស់ធូបនៅក្នុងផ្ទះ ព្រោះការស្រូបផ្សែងរបស់វារយៈពេលយូរអាចបង្កើនហានិភ័យនៃជំងឺមហារីកផ្លូវដង្ហើម៕