ពេលវេលាកន្លងទៅជាច្រើនឆ្នាំ ស្បែករបស់យើងនឹងបាត់បង់ជាតិខូលេជែន និងអ៊ីឡាស្ទីន។ កត្តានេះធ្វើឱ្យលេចចេញនូវស្នាមជ្រីវជ្រួញ។ ប៉ុន្ដែមិនថ្វីឡើយ យើងនឹងលើកយកការព្យាបាលបែបធម្មជាតិ ដែលមានប្រសិទ្ធភាពកាត់បន្ថយស្នាមជ្រីវជ្រួញ។ ហើយប្រេងដែលអាចជួយលោកអ្នកបាននោះគឺ ប្រេងអូលីវ។ ប្រេងអូលីវ គឺជាគ្រឿងផ្សំបែបធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ស្បែក។ វាមានប្រសិទ្ធភាពផ្ដល់សំណើមដល់ស្បែកព្រមទាំងជាតិខ្លាញ់សំខាន់ៗ ដែលមានប្រយោជន៍ដល់ស្បែក។

យោងតាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ការដាក់ប្រេងអូលីវចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក មានប្រសិទ្ធភាពកាត់បន្ថយ ស្នាមនៅលើស្បែក និងភាពជ្រួញ។ ម៉្យាងទៀត ប្រេងអូលីវអាចប្រើជាទឹកលាងជម្រះគ្រឿង makeup នៅលើមុខរបស់អ្នកបានទៀតផង។ ដូច្នេះ អ្នកក៏ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេស លើបរិវេណណាដែលមានបញ្ហាជ្រួញខ្លាំង៕