ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញជាច្រើនណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ប្រសិនបើអ្នកធ្វើវា ដោយប្រើផ្លែឈើ និងរុក្ខឱសថនោះ វានឹងក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពក្នុងការបណ្ដេញជាតិពុល។

ប្រសិទ្ធភាពបណ្ដេញជាតិពុលរបស់ខ្ញី និងផ្លែប៉ោម គឺជាការលាយផ្សំដ៏ប្រសើរមួយមុខ។ វាជួយរាងកាយក្នុងការបណ្ដេញជាតិពុលបែបធម្មជាតិ ដោយកាត់បន្ថយជាតិពុលដែលពូននៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ទឹកផ្លែឈើនេះ ជួយពង្រឹងប្រព័ន្ធស៊ាំរបស់រាងកាយទៀតផង។ ជារួមការពិសាទឹកខ្ញី និងផ្លែប៉ោមមុនពិសាអាហារគឺជាវិធីដ៏ប្រសើរមួយ ដើម្បីញ៉ាំងឱ្យរាងកាយរបស់យើងមានសុខភាពល្អ។ យើងសូមណែនាំឱ្យអ្នកពិសាទឹកផ្លែឈើនេះឱ្យបានរាល់ថ្ងៃ។

គ្រឿងផ្សំរួមមាន៖
•ផ្លែប៉ោមធម្មជាតិ២ផ្លែ
•ក្រូចឆ្មារធម្មជាតិ១ផ្លែធំ
•ខ្ញីស្រស់កិចម៉ត់៥ក្រាម
•ទឹក

របៀបធ្វើ៖
១. លាងផ្លែប៉ោម និងក្រូចឆ្មារឱ្យស្អាត
២. កាត់ផ្លែប៉ោមជាចំណិតតូចៗ
៣. ច្របាច់ក្រូចឆ្មារចូល
៤. ដាក់ខ្ញីចូល លាយឱ្យសព្វនិងកិនក្នុងម៉ាស៊ីនទឹកក្រឡុក
៥. ដាក់ទឹកកកពិសា ដើម្បីកាត់បន្ថយជាតិហិររបស់ខ្ញី
៦. យើងសូមណែនាំឱ្យអ្នកពិសា ទឹកផ្លែឈើស្រស់នេះ មុនពេលអាហារពេលព្រឹក ដើម្បីទទួលបានប្រសិទ្ធភាពបន្សុទ្ធ និងបណ្ដេញជាតិពុលកាន់តែប្រសើរ៕