កូរ៉េ ៖ ម្តាយរបស់តារាចម្រៀងស្រី CL អ្នកស្រី Hong Yo Ra បានទទួលមរណភាពនៅថ្ងៃទី២៣ ខែមករា ក្នុងអាយុ ៥៣ ឆ្នាំអំឡុងពេលស្នាក់នៅក្រៅប្រទេសដោយសារតែជំងឺគាំងបេះដូងភ្លាមៗ នេះបើតាមទីភ្នាក់ងារបស់តារាចម្រៀងស្រីខាងលើបានបញ្ជាក់នៅថ្ងៃទី១០ ខែកុម្ភៈនេះ។


គួររំលឹកផងដែរថា ពិធីបុណ្យសពនឹងត្រូវធ្វើឡើងជាលក្ខណៈឯកជនដោយសារការពារពីជំងឺឆ្លងកូវីដ១៩ ដោយបានរៀបចំឡើងនៅថ្ងៃទី១០ ខែកុម្ភៈនេះតែម្ដង។


យ៉ាងណាមិញ បណ្តាអ្នកគាំទ្រតារាស្រី CL ជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខ និងសង្ឃឹមថាម្តាយរបស់នាងនឹងទៅកាន់ទីសុខគតិភពផងដែរ៕