ភាគច្រើនស្រីៗគ្នាយើងសម័យនេះមិនសូវមានពេលគ្រប់គ្រាន់ក្នុងការដើរទៅផ្សារដើម្បីម្ហូបស្រស់ រាល់ថ្ងៃទេ ជាហេតុយើងតែងទិញច្រើនក្នុងពេលតែមួយតែម្តងដើម្បីរក្សាទុកចម្អិនបានច្រើនថ្ងៃ។ ប៉ុន្ដែតម្លៃ នៃអាហារូបត្ថម្ភក្នុងបន្លែផ្លែឈើទាំងនោះ នឹងបាត់បង់អំឡុងពេលយើងស្តុកទុកទោះដាក់ក្នុងទូទឹកកកក៏ដោយ។

១- គិតលើវិធីសាស្រ្តធ្វើម្ហូប
ជាក់ស្តែង អាហារចម្អិនបានឆ្ងាញ់អាស្រ័យទៅលើបន្លែផ្លែឈើស្រស់ៗ ហើយការចម្អិនអាហារក៏ អាចបំផ្លាញនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoids មាននៅក្នុងផលិតផលស្រស់ទាំងនោះ ដូចជាជាតិ Beta-carotene lycopene និង Lutein ដូច គ្នា។ វិធីចម្អិនអាហារដែលលើសកម្តៅអាចនឹងធ្វើឲ្យ សារធាតុចិញ្ចឹមថយចុះដោយសារ ការបំបែកនូវកោសិកាក្នុងបន្លែផ្លែឈើទាំងនោះ។ ដូចនេះ ស្រីៗគ្នាយើង គួរតែរក្សាវាក្នុងសីតុណ្ហភាពត្រជាក់ពេលវេលាក្នុងការចម្អិន និងត្រូវដាក់ទឹកឲ្យបានតិចបំផុត។ យើងអាច ចំហុយដុត ឬអាំងបានជំនួសដោយស្ងោរ ដែលអាចបណ្តាលឲ្យសារធាតុចិញ្ចឹមចូលទៅក្នុងទឹក។ ជាទូទៅសារធាតុចិញ្ចឹមមាននៅក្នុងផលិតផលស្រស់ត្រូវរក្សាទុកនៅកន្លែងមានទឹកតិច កម្តៅតិច និងពេលវេលា ចម្អិនអាហារខ្លី។

២- កុំខ្ចប់ណែនពេក
ពិតណាស់នៅពេល យើងរក្សាទុកបន្លែនៅជិតផលិតផលផ្សេងទៀតនៅក្នុង ទូរទឹកកក អាចនឹង រលួយលឿន ឯផ្លែឈើវិញក៏មានសភាពដូចគ្នាដែរ។ រក្សាទុកផ្លែឈើជាមួយគ្នាច្រើនអាចធ្វើឲ្យវាឆាប់ទុំ និងឆាប់ខូចបាន។ ហេតុនេះ ត្រូវចែកផ្លែឈើចេញពីគ្នានៅពេលរក្សាទុកក្នុងទូទឹកកក។ មិនត្រូវវេចខ្ចប់ផ្លែឈើ និងបន្លែច្រើនពេកទេ ហើយត្រូវរក្សាទុកនៅក្នុងថតផ្សេងៗគ្នា។ កញ្ចប់នីឡុង និងថង់កៅស៊ូគួរតែយក ចេញ និងជំនួសដោយក្រដាសធ្លុះៗ រុំដោយក្រណាត់ ឬដាក់ក្នុងកែវ។

៣- កុំទុកទឹកផ្លែឈើចោល
គ្នាយើងជាច្រើនបានកិនទឹកផ្លែឈើ ឬបន្លែ២-៣ កែវទុកសម្រាប់ញ៉ាំនៅថ្ងៃបន្ទាប់ដើម្បីសន្សំសំចៃ ពេលវេលា។ ទោះជាយើងអាចសន្សំសំចៃពេលវេលាបានមែន តែសារធាតុចិញ្ចឹមមាននៅក្នុងទឹកបន្លែផ្លែ ឈើក៏ត្រូវបានកាត់បន្ថយទៅតាមនឹងដែរ។ ឯជីវជាតិ មាននៅក្នុងកែវទី២ ក៏មានតិចជាងក្នុងកែវទី១ ឬកែវដំបូងដែរ។ ដូច្នេះ យល់ល្អយើងគួរតែផឹកទឹកផ្លែឈើស្រស់ភ្លាមៗ បន្ទាប់ពីបានទិញ រួចធ្វើដោយខ្លួនឯង។

៤- មិនត្រូវចិតទុកចោល
ការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើ និងបន្លែបានចិតទុកចោលនឹងបាត់បង់នូវសារធាតុប្រឆាំង អុកស៊ីត កម្ម ដល់ ទៅ ១/៤ នៃ វីតាមីន ដែល មាន ដូចជា វីតាមីន C និងជាតិ Carotenoids ។ ការទុក ចោលរយៈពេល ៥ – ៦ ថ្ងៃ នឹងមានផលប៉ះពាល់ អុកស៊ីសែនច្រើនអាចកាត់បន្ថយនូវសារធាតុចិញ្ចឹម របស់វា ដូច្នេះ ត្រូវទុករហូតដល់ពេលយើងយកមកចម្អិនអាហារ ឬពេលញ៉ាំចាំចិតទើបវានៅស្រស់មាន សារធាតុចិញ្ចឹមច្រើន។

៥- ទិញបន្លែផ្លែឈើណាខ្ចីជាងគេ
នៅពេលទៅទិញបន្លែផ្លែឈើស្រស់ ត្រូវតែជ្រើសរើសយកបន្លែផ្លែឈើណាខ្ចីជាងគេ ព្រោះវា សម្បូរទៅដោយសារធាតុចិញ្ចឹមជាងផលិតផលផ្សេងទៀត។ បើទិញផ្លែឈើទុំគេចិតហើយនោះ ត្រូវ បរិភោគភ្លាមដោយសារតែវាអាចខូចហើយបាត់បង់នូវសារធាតុចិញ្ចឹមនៅថ្ងៃបន្ទាប់។

៦- មិនត្រូវលាងសំអាតទេ
គ្រប់បន្លែ និងផ្លែឈើទាំងអស់ត្រូវតែលាងសម្អាតដើម្បីកុំឲ្យមានសត្វល្អិតសារធាតុគីមីដី និងបាក់តេរីដែលទំជាប់ហើយត្រូវលាងវាមុនពេលយើងញ៉ាំ។ ក្នុងករណីខ្លះការលាងបន្លែ និងទុកវាចោលរយៈពេល យូរអាចបណ្តាលឲ្យកើតមានពពួកផ្សិតបាន។ មិនត្រូវត្រាំផ្លែឈើទេ ព្រោះការត្រាំផ្លែឈើអាចបាត់បង់នូវ សារធាតុចិញ្ចឹមសំខាន់ៗ មួយចំនួន ដូច្នេះ មិនត្រូវលាងផ្លែឈើ និងបន្លែមុនទេ លុះត្រាតែយើងត្រូវការ យកមកចម្អិន ឬញ៉ាំចាំយកចេញមកលាង៕