ពុកមាត់ គឺជារឿងដែលមនុស្សប្រុសត្រូវមើលថែរក្សាជាប្រចាំ ព្រោះវាមានផលដល់បុគ្គលិកលក្ខណៈដ៏ល្អ ដូច្នេះហើយការពុកមាត់ជាប្រចាំគឺជារឿងដែលបុរសៗជាច្រើនធ្វើវាជាប្រចាំ តែក៏ត្រូវទទួលស្គាល់ផងដែរថាមានសុភាពបុរសចំនួនមិនតិចដែលមានបញ្ហាទាក់ទងនឹងការកោរពុកមាត់ ដូចជាការជ្រើសរើសកាំបិតកោរ ឬមិនដឹងថាកោរយ៉ាងណាទើបត្រូវវិធី រហូតជាហេតុធ្វើឱ្យកើតមុខរបួសក្រោយពេលកោររួច។

ជាការពិតទៅ ការកោរមាត់ឱ្យត្រូវវិធីសម្រាប់បុរសអាចធ្វើបានដោយងាយ គ្រាន់តេចាប់ផ្ដើមកោរពុកមាត់ទៅតាមបន្ទាត់ឡើងរបស់សរសៃរោមលើផ្ទៃមុខក៏នឹងជួយកាត់បន្ថយអាការៈឈឺ ឬមុខរបួសនៅបរិវេណផ្ទៃមុខក្រោយពីការកោរពុកមាត់បាន ថែមទាំងជួយឱ្យកោរបានស្អាតហើយលឿនថែមទៀតផង មិនប្រើពេលច្រើនដូចពីមុន។

ទោះយ៉ាងណាក៏ដោយការកោរពុកមាត់លែងមានបញ្ហាតទៅទៀតហើយ ព្រោះបុរសៗអាចលើកដៃលា ការកោរពុកមាត់បានយ៉ាងយូរអង្វែងដោយការធ្វើឡាស៊ែកំចាត់រោម ដែលត្រឹមតែ៥ទៅ៨ដងនៃការធ្វើឡាស៊ែ អាចកំចាត់ពុកមាត់បានក្នុងរយៈពេលយូរ ថែមទាំងជួយកាត់បន្ថយរោមដែលចាក់ចូលទៅក្នុងរយៈពេលយូរ ថែមទាំងជួយកាត់បន្ថយរោមដែលចាក់ចូលទៅក្នុងស្បែកដែលកើតមកពីការកោរពុកមាត់ ធ្វើឱ្យរន្ធញើសកាន់តែតូចជាងមុនថែមទៀតផង ហើយជួយសន្សំពេលវេលាឱ្យបុរសៗ ចេញទៅរីករាយជាមួយកម្មវិធីផ្សេងៗ បានកាន់តែច្រើនឡើងដោយមិនបាច់ខូចពេលក្នុងការកោរពុកមាត់តទៅទៀត៕