កើតជំងឺឬសដូងបាតទាមទារឱ្យមានការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងការចូលរួមរបស់អ្នកជំងឺដែរ មិនដូច្នេះទេការព្យាបាលក៏មិនមានប្រសិទ្ធភាព ឬអ្នកជំងឺអាចលាប់ឡើងវិញបាន។

១. ផឹកទឹកឱ្យបានច្រើន
ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់២លីត្រ ឬយ៉ាងហោចណាស់១២កែវដើម្បីបំបាច់ការស្រេក និងផ្គត់ផ្គង់រាងកាយ។ ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងជួយឱ្យអារម្មណ៍ស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះរៀន ជួយសម្រួលដល់ការបន្ទោបង់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការល្អ។

២. ញ៉ាំអាហារសម្បូរជាតិសរសៃ
អ្នកជំងឺឫសដូងបាតត្រូវតែញ៉ាំអាហារដែលមានតុល្យភាពរវាងបន្លែ ត្រី សាច់ ពិសេសញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃឱ្យបានច្រើនដូចជា បន្លែ និងផ្លែឈើ។ ព្រោះអាហារទាំងអស់ជួយឱ្យលាមកទន់ និងមិនសូវមានបញ្ហាទល់លាមកឡើយ។

៣. ហាត់ប្រាណជាប្រចាំ
អ្នកកើតជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ ត្រូវធ្វើសកម្មភាពឱ្យបានច្រើន និងហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជួយបង្កើនចលនាពោះវៀន និងជួយសម្រួលការបន្ទោបង់ ដែលអាចឈានទៅកាត់បន្ថយអាការៈទល់លាមក និងសម្ពាធសរសៃឈាមឫសដូងបាត។

៤. កុំអង្គុយលើចានបង្គន់យូរពេក
អ្នកជំងឺឫសដូងបាត បើចៀសវាងការអង្គុយលើចានបង្គន់យូរអាចជួយបន្ថយរោគសញ្ញានៃជំងឺឫសដូងបាត និងការហូរឈាមពេលប្រឹងបន្ទោបង់៕