និយាយរអ៊ូជាមួយខ្លួនឯង គ្នាយើងខ្លះអាចធ្លាប់ធ្វើបែបនេះ តើវាជាទម្លាប់មិនល្អឬទេ? ប៉ុន្ដែតាមរយៈសិក្សាចិត្តសាស្រ្ដជាច្រើនបានបង្ហាញនូវហេតុផលវិជ្ជមានដូចៗគ្នាថា អ្នកដែលចូលចិត្តនិយាយជាមួយខ្លួនឯងនោះគឺជាមនុស្សឆ្លាត។

១. បង្កើនសមត្ថភាពខួរក្បាល
នៅពេលមួយដែលនរណាម្នាក់និយាយទៅកាន់ខ្លួនឯង និយាយជាមួយខ្លួនឯង វានឹងជួយឱ្យមនុស្សនោះផ្ចង់អារម្មណ៍ និងស្មារតីផ្ដោតទៅលើកិច្ចការងារសំខាន់ណាមួយ។

២. បង្កើនការចងចាំ
នៅពេលខ្លះ ការនិយាយឮជាមួយខ្លួនឯងនឹងជួយដាស់តឿនឱ្យមនុស្សយើងចងចាំនូវអ្វីមួយបើប្រៀបនឹងអារម្មណ៍គិតតែក្នុងចិត្ត។

៣. ជាការហ្វឹកហាត់និយាយ
បើសិននរណាម្នាក់ត្រូវឡើងធ្វើបទបង្ហាញ ឬមួយទៅសម្ភាសន៍ការងារ ការនិយាយទៅកាន់ខ្លួនឯងផ្ទាល់នឹងជួយឱ្យអ្នកទាំងនោះចេះរៀបពាក្យក្នុងការនិយាយ និងបានហ្វឹកហាត់សមជាមុនផងដែរ។

៤. លើកទឹកចិត្តខ្លួន
អ្នកចិត្តសាស្រ្ដបានលើកឡើងថា ត្រឹមតែពាក្យមួយឃ្លាដែលលើកឡើងថា”ខ្ញុំអាចធ្វើបាន” នឹងអាចមានឥទ្ធិពលធ្វើឱ្យមនុស្សមួយចំនួនសម្រេចកិច្ចការណាមួយ ដោយបានជម្រុញឱ្យការខិតខំរបស់អ្នកទាំងនោះបានប្រសើរឡើង៕