រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ចំនួន២០០នាក់ ឲ្យចូលរួមបម្រើការងារ។

ក្នុងសេចក្ដីជូនដំណឹង ររបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទី រសៀល៕