ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ធ្វើការចាប់ខ្លួន
នាំមកកាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន ជាកូនចុង។

ជនសង្ស័យមានឈ្មោះ គឹម ជិនឡេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ (លើអនីតិជន) ឈ្មោះ ធ.សន អាយុ១៣ឆ្នាំ ដែលត្រូវជាកូនចុង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី ។ករណីនេះ ជនល្មើសត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕