ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយពីរឿងរ៉ាវដែលចាងហ្វាងវិទ្យុ ABC គឺលោកអាចារ្យ អេ បានប្រើប្រាស់ពាក្យពេជចន៍មិនសមរម្យយ៉ាងធ្ងន់ធ្ងរចំពោះគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា ដែលធ្វើឲ្យមានមតិរិះគន់ជាច្រើន និងទាមទារឲ្យក្រសួងចេញមុខមកចាត់ការចំពោះករណីមួយនេះឲ្យខានតែបាន។


ក្រោយមានការបង្ហោះវីដេអូ ក៏ដូចជាការចែករំលែកតៗគ្នាជាច្រើនសែននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែឃើញលោក អាចារ្យ អេ បានចេញវីដេអូថ្មីមួយទៀតដោយធ្វើការសូមទោសចំពោះពាក្យពេចន៍មិនសមរម្យ រួមជាមួយនឹងការប្រមាថមើលងាយគ្រូបង្រៀននោះ ដោយលោកបាននិយាយថា ក្រាបសូមទោសចំពោះក្រសួងអប់រំ ក៏ដូចជាសមាគមគ្រូបង្រៀនចំពោះកំហុសឆ្គងរបស់ខ្លួន។


ទោះបីជាយ៉ាងណាក៏ដោយក្រោយពីលោកបានបង្ហោះវីដេអូសូមទោសជាសាធារណៈរួចក៏មានបណ្តាប្រិយមិត្តជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ផ្សេងៗគ្នាជាច្រើន ដោយមានអ្នកខ្លះក៏គាំទ្រចំពោះការសូមទោសមួយនេះ រីឯអ្នកខ្លះទៀតក៏ហាក់ដូចជាមិនពេញចិត្តចំពោះការសូមទោសមួយនេះឡើយ ដោយចង់ឲ្យក្រសួងមានចំណាត់ការបន្ថែមទៀតចំពោះរឿងមួយនេះ៕