ជារៀងរាល់ថ្ងៃ មានមនុស្សមិនតិចទេដែលជួបប្រទះនឹងបញ្ហាកង្វះទម្ងន់ ហើយពួកគេក៏បានព្យាយាមស្វែងរកគ្រប់មធ្យោបាយជាច្រើនដើម្បីរកវិធីសាស្រ្ដក្នុងការធ្វើឱ្យឡើងទម្ងន់។ មធ្យាបាយខ្លះក៏ទទួលបានផល រីឯមធ្យាបាយខ្លះទៀតក៏មិនទទួលបានផលដែរ។ ប៉ុន្ដែថ្ងៃនេះយើងនឹងបង្ហាញពីគន្លឹះមួយចំនួនដែលអាចជួយលោកអ្នកឱ្យឡើងទម្ងន់បានដូចបំណងបើសិនយើងអនុវត្តតាមការណែនាំដូចខាងក្រោមនេះ៖

១. បរិភោគអាហារដែលមានសារធាតុប្រូតេអ៊ីនឱ្យបានច្រើន
អាហារូបត្ថម្ភចាំបាច់សម្រាប់អ្នកចង់ឡើងទម្ងន់គឺប្រូតេអ៊ីន។ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីនច្រើនអាចជួយឱ្យអ្នកឡើងទម្ងន់បានដោយសារតែសាច់ដុំនៃរាងកាយយើងកើតចេញពីប្រូតេអ៊ីននេះឯង។ អាហារដែលមានផ្ទុកសារធាតុប្រូតេអ៊ីននេះមានដូចជា សាច់ ស៊ុត ត្រី គ្រាប់ធញ្ញជាតិផលិតផលទឹកដោះគោជាដើម។

២. ទទួលទានអាហារដែលមានជាតិខ្លាញ់
ក្នុងសារធាតុអាហារនេះអាចជួយបំពេញជាតិកាឡូរីនៅក្នុងរាងកាយ ដោយលោកអ្នកគ្រាន់តែបរិភោគស្រូវសាឡី ចេក ដំឡូង ផ្លែក្រូច ផ្លែប៉ោម សាច់មាន់ សាច់គោ សាច់ជ្រូក។

៣. បរិភោគជាតិកាឡូរីឱ្យបានច្រើន
ដើម្បីឱ្យឡើងទម្ងន់បានដោយមានប្រសិទ្ធភាពលោកអ្នកត្រូវទទួលទានអាហារដែលមានផ្ទុកសារធាតុកាឡូរីឱ្យបានច្រើន។ ហើយអាហារទាំងនោះមានក្នុងយ៉ាអួរ ទឹកសូកូឡា ចាហ៊ួយ ស៊ាំវិច ឈីស ប៊ឺរ។

៤. ហាត់ប្រាណ
ដើម្បីឱ្យជាតិកាឡូរីដែលយើងបរិភោគទាំងនោះបម្លែងទៅជាសាច់ដុំហើយចៀសវាងការបម្លែងទៅជាជាលិកាខ្លាញ់៕