ទោះបីជា ពងទាមានអត្ថប្រយោជន៍ច្រើនសម្បូរបែបយ៉ាងណាក្តី ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់មនុស្សមួយចំនួនផងដែរ៖
ការប្រតិកម្ម៖ ភាគច្រើន រាងកាយរបស់មនុស្សមានប្រតិកម្មជាមួយសារធាតុប្រូតេអ៊ីនរបស់ពងទា។ ការប្រតិកម្មរបស់សារពាង្គកាយជាមួយពងទាមានដូចជា ការលេចចេញនៃកន្ទួលក្រហម ក្អួត រាករូស បើក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

ជំងឺបេះដូង៖ នៅក្នុងពងទាមានផ្ទុកនូវសារធាតុ កូឡេស្តេរ៉ល់ (cholesterol) ជាច្រើន ដែលអាចធ្វើឲ្យរាងកាយអ្នកប្រឈមមុខនឹងការកើតជំងឺបេះដូង ប៉ុន្តែអ្នកវិទ្យាសាស្ត្របានលើកឡើងថា ពងទាមិនអាចបង្កើនហានិភ័យនៃជំងឺបេះដូងបានទេចំពោះមនុស្សដែលមានសុខភាពល្អ លើកលែងតែអ្នកដែលមានជំងឺ ទឹកនោមផ្អែម ឬមានប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូងតែប៉ុណ្ណោះ៕