សព្វថ្ងៃនេះយើងច្បាស់ជាឃើញហើយថា ចំនួន ក្មេងៗធាត់ៗមានកាន់តែច្រើនឡើងៗ។ បញ្ហាធាត់លើសទម្ងន់លើកុមារ គឺជាបញ្ហាផ្នែកសុខភាពដ៏ស្មុគស្មាញមួយហើយ បញ្ហានេះកើតឡើងនៅពេលក្មេងឡើងគីឡូច្រើនលើសពីគីឡូសមស្របជាមួយអាយុរបស់ក្មេង។ បើក្មេងធាត់ខ្លាំងតាំងពីនៅវ័យក្មេង ពួកគេភាគច្រើននឹង នៅបន្តធាត់រហូតដល់ពេញវ័យ ដែលនេះ នឹងធ្វើឲ្យក្មេង ទាំង នោះ ប្រឈមនឹង បញ្ហាសុខភាពជាច្រើនទៅថ្ងៃខាងមុខ មានដូចជាជំងឺ ទឹកនោមផ្អែម ឬជំងឺបេះដូង ហើយរាល់បញ្ហាទាំងអស់នេះ នឹងធ្វើឲ្យពួកគេ ប្រឈមជាមួយបញ្ហាសុខភាពផ្លូវចិត្ដ គ្មានទំនុកចិត្ដលើរូបរាងខ្លួនឯង ពិបាក ចិត្ដ ឬកើតជាបញ្ហាស្ត្រេសជាដើម។

បញ្ហាធាត់លើសទម្ងន់ គឺមានផលវិបាកខ្លាំងទៅលើសុខភាពរាងកាយរបស់អ្នកជំងឺ។ ក្មេងៗមានបញ្ហាធាត់ប្រឈមមុខខ្ពស់ជាមួយបញ្ហា៖
– ឡើងជាតិកូលេស្តេរ៉ូល និងឡើងសម្ពាធឈាម ហើយនឹងធ្វើឲ្យក្មេង ប្រឈមនឹង ជំងឺបេះដូងទៅថ្ងៃខាងមុខ
– បញ្ហាដង្ហើម ដូចជាជំងឺហឺត ឬពិបាកដកដង្ហើមពេលគេង
– មានបញ្ហាសន្លាក់
– បញ្ហាឈឺចាប់តាមសាច់ដុំ និងឆ្អឹង
– បញ្ហាកើតលើឆ្អឹង
– ប្រឈមនឹង បញ្ហាចាល់អ័រម៉ូនអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមប្រភេទ២ បញ្ហាជាតិស្ករមិនប្រក្រតី
– បញ្ហាស្បែក មានដូចជាឡើងមុន ឡើងក្រហមក្ដៅលើស្បែក និងមានមេរោគផ្សិត
– មានបញ្ហាខ្លាញ់រុំថ្លើម
– ជំងឺថប់បារម្ភ
– ជំងឺបាក់ទឹកចិត្ដ
– មិនមានទំនុកចិត្ដលើរូបរាងខ្លួនឯង