មកដល់បច្ចុប្បន្ន រាល់ការឈឺចុកចាប់ចុងដង្ហើមត្រូវបានយល់ថា ជាការចុកឆ្អល់ក្រពះធម្មតា។ ជាក់ស្ដែងវាអាចជារោគសញ្ញានៃជំងឺផ្សេងៗដូចជាជំងឺក្រួសថង់ទឹកប្រមាត់ ជំងឺលំពែងជាដើម។

ជំងឹក្រួសថង់ទឹកប្រមាត់ជាជំងឺមួយដែលជួបប្រទះញឹកញាប់ក្នុងការអនុវត្តន៍ជាក់ស្ដែងប្រចាំថ្ងៃ។ កត្តាចូលរួមផ្សំមួយចំនួនមានដូចជាកត្តាអាយុ ស្រ្ដីមានគភ៌ អ្នកជំងឺទឹកនោមផ្អែម ជំងឺធាត់ ការស្រកគីឡូក្រាមភ្លាមៗជាដើម។ ជាទូទៅ ជំងឺក្រួសទឹកប្រមាត់អាចមិនមានរោគសញ្ញាអ្វីឡើយ។ រោគសញ្ញាជាក់លាក់គឺការឈីចុកចាប់ជាលក្ខណៈចុកប្រមាត់។ ផលវិបាកនៃជំងឺនេះអាចមានការរលាកថង់ទឹកប្រមាត់ ស្ទះផ្លូវហូរទឹកប្រមាត់ អមជាមួយការរលាកផ្លូវប្រមាត់ និងរំពែងដោយក្រួសប្រមាត់ជាដើម។ បើលោកអ្នកមានរោគសញ្ញាខាងលើគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ហើយជំងឺនេះពុំអាចព្យាបាលបានឡើយក្រៅពីការវះកាត់៕