ខាងក្រោមនេះគឺអត្ថប្រយោជន៍ដែលទទួលបានពីខ្ញី

១. ការពារជំងឺផ្តាសាយ
ប្រសិនបើលោកអ្នកមានជម្ងឺផ្ដាសាយ ឬកំពុងតែវិវត្តទៅជាជំងឺផ្តាសាយហើយនោះ លោកអ្នកគួរតែកុំភ្លេចការបរិភោគខ្ញី។ លោកអ្នកអាចប្រើខ្ញីស្រស់ ក៏បានឬក៏ជាប្រភេទតែខ្ញីក៏បាន ពីព្រោះថាវាអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ ដកដង្ហើមស្រួល និងកាត់បន្ថយពីជំងឺផ្ដាសាយបាន។

២. កាត់បន្ថយការក្អួតចង្អោរ
ដើមខ្ញីក៏ត្រូវបានឲ្យដឹងថាអាចជួយកាត់បន្ថយរោគសញ្ញាដែលទាក់ទងនឹងជំងឺមួយចំនួន ដូចជាវិលមុខ ក្អួតចង្អោរ និងបែកញើសត្រជាក់ចុងដៃ ចុងជើងជាដើម។ វាអាចជួយកាត់បន្ថយការក្អួតចង្អោរសម្រាប់មនុស្សទូទៅ ឬក៏ស្រ្តីដែលមានផ្ទៃពោះក៏អាចប្រើបានដែរ។
ដើម្បីធ្វើតែខ្ញីសម្រាប់នៅពេលដែលអ្នករកក្អួតអ្នកត្រូវប្រើខ្ញីស្រស់ ២០-៤០ ក្រាមនៃខ្ញីស្រស់ៗដាក់ក្នុងពែងទឹកក្តៅ។ បន្ថែមចំណិតក្រូចឆ្មាឬ ទឹកឃ្មុំមួយដំណក់ដើម្បីឱ្យផ្អែមប្រសិនបើអ្នកចូលចិត្ត។

៣. ជាឱសថសម្រាប់ស្បែក
ខ្ញីមានអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានគេស្រាវជ្រាវយ៉ាងទូលំទូលាយ។ នៅពេលប្រើលើស្បែកវាអាចជួយជំរុញចលនាឈាមរត់បានល្អ។ វាជួយធ្វើឲ្យមានការបែកញើសហើយដូច្នេះវាអាចត្រូវបានប្រើដើម្បីជួយព្យាបាលជំងឺគ្រុនដូចជាគ្រុនផ្តាសាយឬផ្តាសាយ។

៤. ជួយបំបាត់ការឈឺចាប់
ឬសខ្ញី ក៏ជាផ្នែកមួយដែលត្រូវបានគេប្រើច្រើនបំផុតក្នុងទម្រង់ជាថ្នាំជំនួយ ព្រោះវាសំបូរទៅដោយប្រេងដែលងាយនឹងបង្កជាហេតុដែលមានផ្ទុកនូវសារធាតុសកម្ម Gingerol ។

៥. ជួយសម្រួលប្រព័ន្ធរំលាយអាហារ
ខ្ញីត្រូវាបានគេយកមកប្រើប្រាស់យូរយារណាស់មកហើយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពមិនស្រួលនិងឈឺចាប់ក្នុងក្រពះ។ វាត្រូវបានគេចាត់ទុកថាជាសារធាតុ Carminative ដ៏ល្អបំផុតដែលជាសារធាតុជួយលុបបំបាត់ឧស្ម័នហួសប្រមាណចេញពីប្រព័ន្ធរំលាយអាហារនិងជួយសម្រួលដល់ដំណើរការរំលាយអាហារ៕