ខេត្តកណ្តាល ៖ នៅថ្ងៃមេឃបូជា មានស្រ្តីចំណាស់ម្នាក់មិនដឹងជាក្តៅចិត្តស្អិតទ្រូងអ្វីទេ បានផ្ទុះភ្លើងកំហឹងពេលខ្លួន ដោយបានស្រែកឡូឡាចុងមុខព្រះសង្ឃ ហើយជេរបញ្ចោរយ៉ាងចាស់ដៃ ថែមទាំងយកជើងឈូស ទីកន្លែងសម្រាបបូជាទៀតផង ធ្វើឲ្យមហាជនមានការហួសចិត្តជាពន់ពេក។

យោងតាមគណនីហ្វេសប៊ុក Vid Elvin ដែលបង្ហោះវីដេអូ បង្ហាញពីសកម្មភាពស្រ្តីចំណាស់កំពុងឈរជេរបញ្ចោរព្រះសង្ឃ និងធ្លាក់បំផ្លាញកន្លែងបូជា ដោយភ្ជាប់ជាមួយសំណេរថា « ថ្ងៃព្រហស្បតិ៍ ទី២៨ ខែ មករា ឆ្នាំ២០២១។

កាលពីម្សិលមិញនេះមានយាយម្នាក់មកបំផ្លិចបំផ្លាញកន្លែងបូជា ហើយថែមទាំងជេរប្រមាថដល់ព្រះសង្ឃដែលជាភិក្ខុសង្ឃ ដែលគង់នៅក្នុងនេះមិនដឹងថា គាត់គិតអីបានមកធ្វើអំពើអកុសលធម៌ចំថ្ងៃមាឃ១៥កើតពេញបូណ៌មីបែបនេះ។

សូមយោបល់ម្នាក់មួយម៉ាត់មកបងប្អូន តើគួរចាត់ការគាត់នៅតាមវិធីណា? តើគាត់ធ្វើបែបនេះត្រូវដែរឬទេ? សុំឲ្យយអាជ្ញាធរ ដែលពាក់ព័ន្ធនៅក្នុងភូមិព្រៃដង្ហើម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានវិធានការដោះស្រាយបញ្ហាយ៉ាងណាចំពោះករណីនេះ? សូមពុកម៉ែបងប្អូនទាំងអស់ស៊ែរម្នាក់មួយ ដើម្បីឱ្យខាងអាជ្ញាធរបានដោះស្រាយរឿងនេះផង»។

ជុំវិញនឹងករណីខាងលើ «KBN» រង់ចាំការបំភ្លឺបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖