ភ្នំពេញ ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មី ហង្សមាស លោក ណុប បញ្ញារិទ្ធ ត្រូវបានប្រិយមិត្តអ្នកគាំទ្រភាគច្រើនទទួលស្គាល់ថាលោកគឺជាតារាចម្រៀងខ្លួនក្មេងសំឡេងចាស់កាលពីពេលដែលនៅវ័យក្មេង។ បើទោះបីជាមកទល់នឹងពេលនេះរូបលោកមានអាយុច្រើនបន្តិចក៏ដោយក្ដី ក៏គេសង្កេតឃើញថាលោកនៅតែក្តាប់យកឱកាសជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់បំផុតមួយនៅក្នុងស្រុកខ្មែរ។


អ្នកគាំទ្រភាគច្រើនប្រាកដជាបានដឹងរួចមកហើយថា លោក ណុប បញ្ញារិទ្ធ ក៏ជាបងប្អូនបង្កើតជាមួយនឹងលោក នីកូ ផងដែរ ខណៈពេលដែលមានអ្នកគាំទ្រមួយចំនួនលាន់មាត់ថា បងប្អូនរបស់លោក ណុប បញ្ញារិទ្ធិ គឺសុទ្ធតែមានសម្រស់ស្រស់សង្ហាមិនចាញគ្នា់នោះឡើយ មិនដឹងថាឪពុកម្តាយរបស់តារាចម្រៀងទាំងពីរមានរូបសម្រស់យ៉ាងណាទេ បើកូនប្រុសសុទ្ធតែស្អាតៗបែបនេះទៅហើយនោះ។


ជាក់ស្តែង នៅលើគណនីហ្វេសប៊ុកផេករបស់លោក ណុប បញ្ញារិទ្ធិ ផ្ទាល់តែម្ដង គេបានឃើញលោកបង្ហោះរូបភាពអ្នកមានគុណទាំងពីរក្នុងឱកាសនៃថ្ងៃចម្រើនអាយុរបស់ឪពុកខ្លួន ស្ថិតនៅកាលពីពួកគាត់នៅក្មេង មើលទៅគឺពិតជាស្រស់ស្អាត និងសង្ហា មិនចាញ់កូនៗនោះឡើយ រហូតត្រូវបានអ្នកគាំទ្រភាគច្រើនចូលទៅខំមិនសរសើរមិនដាច់ពីមាត់ថាពួកគាត់ទាំងពីរពិតជាស្រស់ស្អាតពិតមែន៕