ប្រទេសកម្ពុជាជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនា អស់រយៈកាលជាយូរអង្វែងណាស់មកហើយ ដែលមានប្រជាពលរដ្ឋជាង៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
• បុណ្យមាឃបូជារំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗដូចជា៖
ថ្ងៃដែលព្រះសម្មាសម្ពុទ្ធធ្វើចតុរង្គសន្និបាត។
ថ្ងៃដែលព្រះសម្មាសម្ពុទ្ធសម្តែងឱវាទបាតិមោក្ខ។
ថ្ងៃដែលព្រះសម្មាសម្ពុទ្ធដាក់ព្រះជន្មាយុសង្ខារ។
ថ្ងៃដែលព្រះសារីបុត្តបានសម្រេចព្រះធម៌ជាន់ខ្ពស់។
• គោលបំណងនៃការប្រារព្ធធ្វើពិធីបុណ្យមាឃបូជានេះគឺ៖
ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គបួន។
ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធសម្តែងឱវាទបាតិមោក្ខ ជាបេះដូងធម៌។
ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារមានចិត្តបាប។
ដើម្បីពង្រឹង និងលើកស្ទួយព្រះពុទ្ធសាសនា។
ដើម្បីសម្តែងនូវកតញ្ញូ និងកតវេទីតាធម៌របស់ពុទ្ធសាសនិកចំពោះព្រះពុទ្ធសាសនា។
ដើម្បីរក្សានូវប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនា៕