ខេត្តឧត្តរមានជ័យ ៖ សង្ឃ១អង្គ ដោយលែងជ្រះថ្លា អស់និស្ស័យនឹងពុទ្ធសាសានា បានសុំម៉ែសឹក ដើម្បីត្រឡប់មកផ្ទះរស់នៅជួបជុំគ្រួសារសវិញ លុះពេលម៉ែមិនព្រមឲ្យសឹក ស្រាប់តែតូចចិត្តស្អិត រហូតគិតខ្លីចងក បណ្តាលឲ្យសុគតបានសម្រេចដូចបំណង។


ករណីសង្ឃធ្វើអត្តឃាតខ្លួននេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ នៅក្នុងវត្តមុន្នីសែនជ័យ ស្ថិតនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
សង្ឃរងគ្រោះ មានព្រះនាម រ៉ែន ភត្រា អាយុ២៧ឆ្នាំ មានទីនៅភូមិស្លែពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ជនរងគ្រោះបានយកខ្សែភ្លើង ពណ៌សរប្រវែង ចងកនឹងធ្នឹមដំបូលកុដិ កម្ពស់៤.៥០។


ក្រោយកើតហេតុ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានចុះពិនិត្យសពសង្ឃរងគ្រោះ រួចបញ្ជាក់ថា ស្លាប់ដោយសារចងកពិតប្រាកដមែន។ មូលហេតុ កាលពីមិនទាន់បួសជាព្រះសង្ឃខាងលើប្រើប្រាស់នៅសារធាតុ ញៀនក្រោយពីបានបួស សុំម៉ែសឹក តែម៉ែមិនព្រមឲ្យសឹក។
សពសង្ឃរងគ្រោះ បានតម្កល់ក្នុងវត្តកើតហេតុ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕