ភ្នំពេញ៖ ក្រោយពេលមានការបែកធ្លាយ ពីរឿងឆាតបបួលប្រុសៗអ្នកលេងហ្វេសប៊ុកមួយចំនួនរួមភេទមក តារាសម្តែង អ៊ុន សុធា បានចេញមុខបដិសេធថា នោះជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលមានជនអនាមិកប្រើប្រាស់ ក្នុងចេនាមិនល្អ បំផ្លាញកិត្តិយសរបស់លោកតែប៉ណ្ណោះ គឺពុំមែនជាគណនីហ្វេសប៊ុកពិតរបស់លោកទេ។ លោកបានចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏ថោកទាប និងគួរឲ្យស្អប់ខ្ពើមបំផុត។ តារាសម្តែង អ៊ុន សុធា បានបញ្ជាក់ថា “សូមបងប្អូនប្រុងប្រយ័ត្នបុគ្គលម្នាក់នេះផង មិនដឹងគាត់មានជំងឺអីទេ បានក្លែងគណនីហ្វេសប៊ុករបស់ខ្ញុំ ឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នា។ បើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ សូមបងប្អូនជួយ report បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ៕