រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានប្តឹងឧទរណ៏ ចំពោះសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ថាការដាក់ពន្ធលើការនាំចូលរបស់ទីក្រុងសេអ៊ូលលើដែកអ៊ីណុក ដែលផលិតនៅប្រទេសជប៉ុន បានរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

បន្តឹងឧទរណ៏នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្ត ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកាឆ្នាំមុនដោយ  គណៈកម្មាធិការពាណិជ្ជកម្មពិភពលោក ដោយបានស្នើឱ្យទីក្រុងសេអ៊ូលចាត់វិធានការកែតម្រូវពន្ធ។ ទីក្រុងសេអ៊ូល បាននិងកំពុងគិតថ្លៃពន្ធបន្ថែមប្រហែល ១៥ ភាគរយលើដែកអ៊ីណុកចាប់តាំងពីឆ្នាំ ២០០៤ ដោយនិយាយថាតម្លៃទាបមិនយុត្តិធម៌។

ផលិតផលនេះត្រូវបានប្រើជាចម្បងនៅក្នុងសំភារៈរថយន្តនិងម៉ាស៊ីន។ សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍នេះ ទំនងជាមិនកើតមាននៅក្នុងពេលណាមួយឆាប់ៗនោះទេ ដែលតុលាការឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក មិនដំណើរការដោយសារតែកង្វះចៅក្រម។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថាវិធានការប្រឆាំង ទំនងជានឹងនៅតែមានរហូតដល់មានសេចក្តីសម្រេចចុងក្រោយរបស់អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានផ្តល់ឲ្យ។ រដ្ឋាភិបាលជប៉ុនបាននិយាយថា ការវិភាគរបស់គណៈកម្មការ គឺមានគោលបំណងនិងសមស្រប។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថាបណ្តឹងឧទ្ធរណ៍របស់ប្រទេស  កូរ៉េខាងត្បូងទៅតុលាការឧទ្ធរណ៍ ដែលបច្ចុប្បន្នមិនមានដំណើរការ គឺគួរឱ្យសោកស្តាយខ្លាំង ព្រោះវាទុកជម្លោះនេះមិនអាចត្រូវបានដោះស្រាយ។

រដ្ឋាភិបាលជប៉ុន សង្ឃឹមយ៉ាងមុតមាំថា ប្រទេស កូរ៉េខាងត្បូងនឹងគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងលុបចោលពន្ធគយនេះ។