ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់វិស័យផលិតកម្ម និងបុគ្គលិករបស់ខ្លួននៅក្នុងប្រទេស។

សកម្មភាពប្រតិបត្តិ ដែលបានចុះហត្ថលេខា នឹងធានាថា នៅពេលរដ្ឋាភិ បាលសហព័ន្ធចំណាយប្រាក់របស់អ្នកបង់ពន្ធ ពួកគេត្រូវចំណាយទៅលើទំនិញផលិតដោយជនជាតិអាមេរិក ដោយកម្មករអាមេរិក។ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិ  បាលនឹងប្រើប្រាស់ថវិការបស់អ្នកបង់ពន្ធ ដើម្បីកសាងប្រទេសឡើងវិញ ហើយនឹងទិញផលិតផលអាមេរិកដើម្បីគាំទ្រដល់ការងារក្នុងស្រុក។

ច្បាប់សហរដ្ឋអាមេរិកដែលមានស្រាប់ តម្រូវឲ្យ ទីភ្នាក់ងាររដ្ឋាភិបាល ផ្តល់ការអនុគ្រោះដល់ក្រុមហ៊ុនអាមេរិក។ ប៉ុន្តែរដ្ឋបាល លោកបៃដិន និយាយថានេះមិនត្រូវបានអនុវត្តជាប់លាប់ ឬមានប្រសិទ្ធភាពនោះទេ។ បទបញ្ជាប្រតិបត្តិមានគោលបំណងបិទចន្លោះប្រហោងក្នុងច្បាប់បច្ចុប្បន្ននិងបង្កើនការត្រួតពិនិត្យលើ សក្តានុពលចំពោះច្បាប់។

ជាមួយគ្នានេះដែរ ក៏មានការតែងតាំងមន្ត្រីជាន់ខ្ពស់ថ្មីម្នាក់ ទទួលបន្ទុកគោលនយោបាយ ផលិតនៅក្នុងសហរដ្ឋអាមេរិក (Made-in-America) របស់រដ្ឋាភិបាលស្ថិតក្រោមរដ្ឋបាលលោក Biden ។ រដ្ឋបាល លោក Biden បាននិយាយថា នឹងបន្តគោលនយោបាយពាណិជ្ជកម្មដែលផ្តោតលើបុគ្គលិកអាមេរិក។

សកម្មភាពរបស់លោក បៃដិន    ផ្តោតលើការការពារពាណិជ្ជកម្ម និងការងារក្នុងស្រុក ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីសម្របសម្រួលការបែងចែកសង្គមនៅទូទាំងប្រទេសនិងអំពាវនាវដល់បុគ្គលិកជនជាតិស្បែកស ដែលភាគច្រើនបានគាំទ្រអតីតប្រធានាធិបតី ដូណាល់ត្រាំ។