រដ្ឋមន្ត្រីក្រសួងផែនការប្រទេសបង់ក្លាដេស លោក  Ma Mannan  បានស្នើរសុំឲ្យពាណិជ្ជករចិន ដាក់ការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសបង់ក្លាដេស សំរាប់ផលប្រយោជន៏ទៅវិញទៅមក ។

 អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគប្រទេសបង់ក្លាដេស (BIDA) បានរៀបចំកិច្ចប្រជុំមួយ ជា កិច្ចប្រជុំកំពូលវិនិយោគចិន-បង់ក្លាដែស សហការជាមួយធនាគារ Standard Chartered Bank ដោយផ្តោតលើប្រទេសបង់ក្លាដេស ជាទិសដៅវិនិយោគដ៏ទាក់ទាញ ដោយបានបង្ហាញពីសមិទ្ធិផលរបស់ខ្លួននៅក្នុងផលិតផលក្នុងស្រុកសរុប ប្រជាសាស្ត្រនិងលំហូរការវិនិយោគដោយផ្ទាល់ពីបរទេស(FDI) កើនឡើង។

រដ្ឋមន្រ្តី និយាយថា អ្នកវិនិយោគចិនជាអ្នកចូលរួមដ៏ធំ ខណៈប្រទេសបង់ក្លាដេសជាប្រទេសដែលមានឱកាសមិនគួរឱ្យជឿគឺស្ថិតនៅក្នុងជំហរល្អប្រសើរមួយនៅអាស៊ីខាងត្បូងក្នុងការទាក់ទាញការវិនិយោគពីប្រទេសចិនបន្ថែមទៀត។

លោកបាននិយាយថា យើងបើកចំហរទាំងស្រុងដើម្បីពង្រឹងចំណងមិត្តភាពបន្ថែមទៀតជាមួយប្រទេសចិន ហើយប្រទេសបង់ក្លាដេស អាចទទួលបានផលប្រយោជន៍ល្អបំផុតពីមិត្តភាពរបស់ខ្លួនជាមួយប្រទេសចិនដែលបច្ចុប្បន្នមិនត្រឹមតែជាសេដ្ឋកិច្ចធំប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកម្លាំងជំរុញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ នៅក្នុងសុន្ទរកថា របស់ឯកអគ្គរដ្ឋទូតចិន លោក Li Jiming បានលើកទឹកចិត្តក្រុមហ៊ុនចិនឱ្យវិនិយោគនៅប្រទេសបង់ក្លាដេស និងបានជំរុញឱ្យធនាគារ កណ្តាលបង់ក្លាដេស ពិចារណាលើការណែនាំរូបិយប័ណ្ណ RMB ជារូបិយប័ណ្ណពាណិជ្ជកម្មផ្លូវការរបស់ប្រទេសចិន។

លោក Salman Fazlur Rahman ទីប្រឹក្សាវិនិយោគ និងឧស្សាហកម្មឯកជន របស់នាយករដ្ឋមន្ត្រីបង់ក្លាដេស និយាយថា ប្រទេសបង់ក្លាដេស មានសេដ្ឋកិច្ចនិងរូបីយប័ណ្ណ ដ៏មានស្ថេរភាព ក្នុងការទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ហើយរដ្ឋាភិបាល បង់ក្លាដេស ធានាដល់អ្នកវិនិយោគនូវការគាំទ្រជាចាំបាច់ សំរាប់ការចាប់ផ្តើម និងធ្វើប្រតិបត្តិការវិនិយោគ នៅក្នុងប្រទេសបង់ក្លាដេស។