កម្ពស់ទាប គឺជាបញ្ហារបស់មនុស្សជាច្រើនខណៈមនុស្សភាគច្រើនប្រាថ្នាចង់បានកម្ពស់ខ្ពស់។ ដូច្នេះ អ្នកសាកល្បងអនុវត្តចំណុចខាងក្រោមនេះ ក្រៅពីអាចជួយឲ្យលូតកម្ពស់ហើយក៏អាចធ្វើឲ្យលោក អ្នកមានសុខភាពល្អផងដែរ ។ អ្នកគួរបន្ថែមអាហារ ខាងក្រោមនេះចូលទៅក្នុងអាហារប្រចាំថ្ងៃ ៖

១. ត្រូវទទួលជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ដើម្បីបង្កើនការលូតលាស់របស់ឆ្អឹង និងកោសិកា ហើយញ៉ាំ ទឹកដោះគោពីរកែវរៀងរាល់ថ្ងៃគឺ មុនអាហារពេលព្រឹកមួយកែវ និងមុនពេលចូលគេងមួយកែវ ។
២. ការ៉ុត សំយោគជាតិប្រូតេអ៊ីនសម្រាប់រាងកាយរបស់អ្នក ។
៣. ស៊ុតមានផ្ទុកនូវប្រូតេអ៊ីន និងជួយដល់ការលូតលាស់រាងកាយរបស់អ្នក ។

អនុវត្តចំណុចទាំងនេះ ៖
១. ធ្វើលំហាត់ប្រាណដើម្បីឲ្យសាច់ដុំមានការលូតលាស់ល្អ ។
២. ធ្វើលំហាត់ប្រាណដោយលោតអន្ទាក់។
៣. ឈរឲ្យត្រង់ខ្លួនយកខ្នងពិតជាមួយនឹងជញ្ជាំងក្នុងរយៈពេល ២០ នាទីរៀងរាល់ថ្ងៃ ។
៤ . គេងឲ្យបានគ្រប់គ្រាន់។
អនុវត្តបែបនេះជារៀងរាល់ថ្ងៃហើយសង្កេតមើលពីភាពប្រែប្រួលនៃកម្ពស់របស់អ្នក ៕