ភ្នែកគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់មនុស្ស និង ជាផ្នែកមួយនៃសម្រស់ផងដែរ ដូចនេះលោកអ្នកគួរថែរក្សាភ្នែកដោយការបរិភោគអាហារ ព្រមទាំងការថែទាំផ្នែកខាងក្រៅ។ តើអាហារប្រភេទណាដែលធ្វើអោយភ្នែកមានសុខភាពល្អ?

១ ប្រភេទអាហារជាសាច់
សាច់ជ្រូក មាន់ ទា សាច់គោ និង សាច់ត្រី ដូចជាត្រីប្រា ត្រីផ្ទក់ ត្រីឆ្លាំងជាដើម។ ប៉ុន្តែមានការកត់សម្គាល់ឃើញថា វីតាមីនអាដែលមានច្រើនជាងគេគឺមាននៅក្នុងកូនត្រីតូចៗ។ចំណែកថ្លើមមាន់ ទា ជ្រូក ថ្លើមសត្វ ស៊ុតមាន់ និងទា (ផ្នែកក្រហម)ក៏ពោរពេញទៅដោយវីតាមីនអាផងដែរ។

២ បន្លែពណ៌បៃតងស្រស់ និងពណ៌លឿងទុំ
អាហារពណ៌បៃតងមាន ត្រកួន ស្លឹកបាស ផ្ទី ស្ពៃខ្មៅ ត្រួយល្ពៅ ស្លឹកម្រុម ស្លឹកងប់ជាដើម។ចំពោះអាហារពណ៌លឿងមានដូចជា ការ៉ុត ល្ពៅ ស្វាយទុំ ល្ហុងទុំ ផ្លែម្នាស់ ដំឡូងជ្វាពណ៌លឿងជាដើម៕