ពោះវៀនធំរបស់អ្នកមានប្រវែង៥ហ្វីត យើងមានទំនោរផ្ដល់ការយកចិត្តទុកដាក់តិចតួចបំផុតរហូតដល់វាមានបញ្ហា។ ពោះវៀនធំរបស់យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយដោយសារតែបញ្ហានេះយើងមិនគួរព្រងើយកន្ដើយក្នុងការសម្អាត និងមើលថែឡើយ។

១. បន្ថែមវីតាមីនC ក្នុងរបបអាហាររបស់អ្នក៖ វីតាមីនC ត្រូវបានគេរកឃើញក្នុងបន្លែផ្លែឈើជាច្រើន ដែលអាចជួយសម្អាតពោះវៀនធំបាន។ ទន្ទឹមនឹងនេះ ស្ពៃ ខាត់ណាខៀវ ស្រ្ដប៊ឺរី និងក្រូចឆ្មារត្រូវបានដំណើរការយ៉ាងរលូនសម្រាប់ពោះវៀនធំ និងសុខភាពទទៅរបស់អ្នក។

២. ប្រើប្រូបាយអូទិចធ្វើឱ្យបាក់តេរីល្អៗ ការពារពោះវៀនធំរបស់អ្នក៖ ការស្រាវជ្រាវបានបង្ហាញថា ប្រូបាយអូទិចអាចជួយការពារ និងអាចព្យាបាលជំងឺមហារីកពោះវៀនធំបាន។ ហើយកម្រិតខ្ពស់នៃប្រូបាយអូទិចត្រូវបានគេរកឃើញនៅក្នុងអាហារដូចជា ទឹកដោះគោជូរ ទឹកខ្មេះផ្លែប៉ោម គីមឈី និងប្រភេទឈីសមួយ ចំនួន។

៣. អាហារដែលមានជាតិម្សៅ៖ អាហារដែលមានជាតិម្សៅត្រូវបានរកឃើញនៅក្នុងរុក្ខជាតិដូចជា ដំឡូង អង្ករដំណើប ផ្លែចេកបៃតង និងគ្រាប់ធញ្ញជាតិ ដែលជួយលើកកម្ពស់ពោះវៀនធំឱ្យមានសសុខភាពល្អ។

៤. ញ៉ាំទឹកឱ្យបានច្រើន៖ ការទទួលទានជាតិរាវទាប គឺជាមូលហេតុទូទៅនៃការទល់លាមកដែលអាចប៉ះពាល់ដល់ការមានបញ្ហាចំពោះពោះវៀនធំ។ វិធីមួយទៀត ដើម្បីជួយបំពេញតម្រូវការក្នុងការស្រូបយកជាតិទឹករបស់អ្នកគួបរិភោគបន្ថែមដូចជា ត្រសក់ ប៉េងប៉ោះ ឪឡឹក និងផ្លែស្រ្ដប៊ឺរី៕