បញ្ហាទម្លាប់ ស្តាប់ទៅដូចជារឿងសាមញ្ញៗ ប៉ុន្តែការអនុវត្តឲ្យបានជាប់លាប់មិនមែនជារឿងងាយនោះទេ។ ការសិក្សាមួយ បានបង្ហាញថា មនុស្សដែលមានទម្លាប់ធ្វើរឿងមួយចំនួនមុនពេលញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពស្រស់ថ្លា, ជោគជ័យក្នុងការងារ ហើយមានសុខភាពល្អថែមទៀត។ ដូច្នេះ ដើម្បីសុខភាពល្អអ្នកគួរតែទម្លាប់ធ្វើរឿងទាំងនេះមុនពេលញ៉ាំអាហារពេលព្រឹក។

១. ទទួលទានទឹក៖ រឿងដំបូងដែលអ្នកគួរធ្វើ បន្ទាប់ពីក្រោយពីគេង គឺផឹកទឹក។ អ្នកអាចបន្ថែមទឹកក្រូចឆ្មា ឬខ្ញី, មៀត ឬក៏ទឹកឃ្មុំក្នុងទឹក ដើម្បីបន្សាបជាតិពុលចេញពីរាងកាយ។ តែប្រសិនបើអ្នកមិនចង់លាយរបស់ទាំងអស់នោះទេ គួរតែទទួលទានទឹកចម្រោះគឺល្អបំផុត។ នេះជាទម្លាប់ដ៏សាមញ្ញៗ តែមានប្រសិទ្ធិភាពបំផុតក្នុងការសម្អាតរាងកាយ។

២. លំហាត់ប្រាណ៖ ការងារសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺធ្វើលំហាត់ប្រាណរាល់ព្រឹក។ នេះជាវិធីដ៏ល្អដើម្បីផ្តល់ថាមពលសម្រាប់ថ្ងៃថ្មី ហើយក៏អាចកាត់បន្ថយភាពស្ត្រេសផងដែរ។

៣. ងូតទឹក៖ ការងូតទឹក បន្ទាប់ពីញ៉ាំអាហារពេលព្រឹក ជារឿងមិនល្អនោះទេសម្រាប់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះ អ្នកគួរតែប្តូរមកងូតទឹកមុនពេលញ៉ាំអាហារល្អជាង៕